• 2017-12-29 08:13:55
  • បាល់ទាត់

សប្ដាហ៍​នេះ​ម្ចាស់​មេដាយ​ស៊ីហ្គេម​របស់​កម្ពុជា​៣រូប​ឡើង​អង្រួន​សង្វៀន​គុន​ខ្មែរ​ទៀត​ហើយ

  • 2017-12-29 08:13:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ការ​ប្រកួត​នៅ​ចុង​សប្ដាហ៍​នេះ​ម្ចាស់​មេដាយ​ស៊ីហ្គេម​ ឡៅ​ ចិត្រា​ និង​ ឃីម​ ឌីម៉ា​ វ៉ាន់​ វឿន​ នឹង​ឡើង​តតាំង​ជា​មួយ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ និង​ឡាវ។

នៅល្ងាច​នេះ​ ឡៅ​ ចិត្រា​ ប៉ះ​ ជា​មួយ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ឡាវ​ Thanupetch Yayamuaythai​ ក្នុង​ប្រភេទ​ទម្ងន់​ ៦០​ គីឡូក្រាម​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មានជ័យ​ចាប់​ពី​ម៉ោង​ ៧យប់។​ ចំណែក​ ឃីម​ ឌីម៉ា​ នឹង​ត្រូវ​ប៉ះ​ជា​មួយ​ Pha Yaklek​ ក្នុង​ទម្ងន់​ ៦៣,៥​គីឡូក្រាម​ នៅ​ថ្ងៃ​ទី៣០​ ស្អែក​នេះ​វេលា​ម៉ោង​ ៨យប់​ ខណៈ​ វ៉ាន់​ វឿន​ ឬ​ សុខ​ ទូ​ ក៏​ឡើង​សង្វៀន​ដែរ​ ដោយ​ត្រូវ​ប៉ះ​ជើង​ខ្លាំង​ថៃ​ Superbas​ ទម្ងន់​ ៥៤គីឡូក្រាម​នៅ​ PNN​ ថ្ងៃ​អាទិត្យ​ចាប់​ពី​ម៉ោង​៥ល្ងាច​តទៅ។​

ក្រៅ​ពី​ជើង​ខ្លាំង​ទាំង​ពីរ​នាក់​នេះ​ក៏​មាន​អ្នក​ប្រដាល់​ជួរ​មុខ​របស់​កម្ពុជា​ដូច​ជា​ ឡៅ​ ចន្រ្ទា​ ឡុង​ សុភី​ រឿង​ សោភ័ណ្ឌ​ អ៊ុង​ វិរៈ​ ថុល​ មករា​ ហ៊ឹម​ សេរី​ ម៉ង​ សាម៉េត​ យ៉េន​ ឌីណា​ ឆៃ​ សារ៉ា​ ពេជ្រ ស៊ីហា​ ជា​ដើម៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់