- 2020-03-31 11:32:20
- បាល់ទាត់
គ្រូ Galatasaray បានចាកចេញពីមន្ទីរពេទ្យហើយ ក្រោយជាពីជំងឺកូរ៉ណា
- 2020-03-31 11:32:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Galatasaray បានចាកចេញពីមន្ទីរពេទ្យហើយ ក្រោយជាពីជំងឺកូរ៉ណា
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹបទួរគី Galatasaray លោក Fatih Terim បានចាកចេញពីមន្ទីរពេទ្យហើយ ក្រោយជាពីជំងឺរាតត្បាតសកលកូវីដ-១៩។
បើតាមការបង្ហោះជាភាសាទួរគីនៅបណ្ដាញសង្គម Twitter មន្ទីរពេទ្យដែលព្យាបាលវីរបុរសបាល់ទាត់ទួរគីរូបនេះបានឲ្យដឹងថា លោកបានចាកចេញពីមន្ទីរពេទ្យ ហើយបន្តក្នុងស្ថានភាពចត្តាឡឺស័ករយៈពេល ១៤ថ្ងៃទៀតនៅផ្ទះរបស់លោក។
បុរសវ័យ ៦៦ឆ្នាំរូបនេះ បានបញ្ចេញអាការៈនៃជំងឺរាតត្បាតសកលនេះ កំឡុងសប្ដាហ៍មុន ហើយក៏សម្រាកនៅមន្ទីរពេទ្យកាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅ។
គួរបញ្ជាក់ផងដែរថា នៅប្រទេសទួរគីគិតត្រឹមពេលនេះមានអ្នកឆ្លងសរុបជាង ១ម៉ឺនករណីហើយ ខណៈនៅពិភពលោកទាំងមូល មានអ្នកឆ្លងសរុបជាង ៨០ម៉ឺនករណី ខណៈជាង ១៦ម៉ឺននាក់បានជាពីជំងឺនេះ៕