• 2020-03-31 03:45:10
  • ប្រដាល់

តោះ​មើល​ខ្លា​ចាស់ Saenchai និង Lerdsila សាក​ក្បាច់​គុន​​គ្នា​ក្រោយ​ឆាក

  • 2020-03-31 03:45:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Saenchai និង Lerdsila ត្រូវ​បាន​ប្រទេស​ថៃ​ទទួល​ស្គាល់​​ជា​​ខ្លា​ចាស់​ក្នុង​ពិភព​ប្រដាល់ ព្រោះ​ធ្លាប់​ប្រកួត​រាប់រយ​ដង​ទៅ​ហើយ។

ថ្មីៗ​នេះ​ក្លឹប Phuket Top Team បាន​បញ្ចេញ​វីដេអូ​នៃ​បុរស​វ័យ​៣៩​ឆ្នាំ​ទាំង​ពីរ​សាក​ក្បាច់​គុន​គ្នា​ក្រោយ​ឆាកកម្ដៅ​សាច់​ដុំ​មុន​ពេល Saenchai ឡើងប្រកួត។ Saenchai បាន​ទៅ​ដល់​កោះ​ភូកេត ដើម្បី​ចូលរួម​ប្រកួត​កម្មវិធី​ Thai Fight ខណៈ Lerdsila ជា​កីឡាករ​កំពុង​ហ្វឹកហាត់​នៅ​ទី​នោះ។

អ្នក​ទាំង​ពីរ​ត្រូវ​គេ​មើល​ឃើញ​ ជា​ប្រភេទ​កីឡាករ​វាយ​ប្រើ​ក្បាច់​ល្បិច​ ជាង​កម្លាំង​បាយ។ Saenchai និង Lerdsila បាន​សាក​ក្បាច់​គ្នា​ថ្នម​ៗនៅ​ខាង​ក្រោយ​ឆាក ជាមួយ​បច្ចេកទេស​​ដែល​ខ្លួន​មាន។ បញ្ជាក់​ថា អ្នក​ទាំង​ពីរ​សុទ្ធ​តែ​ធ្លាប់​​ប៉ះ​និង​ឈ្នះ​កីឡាករ​ខ្មែរ​ដូច​គ្នា​នាពេល​កន្លង​ទៅ។

Saenchai ធ្លាប់​ជួប​ផល សោភ័ណ្ឌ កាល​កាល​ពី​ឆ្នាំ​២០១៥ នៅ​ក្នុង​កម្មវិធី Thai Fight កាល​នោះ​ផ្ដួល​ឲ្យ​សន្លប់​ទឹក​១។ ចំណែក Lerdsila ប៉ះ សុខ ធី​២​ដង​នៅ​កម្មវិធី ONE Championship ឈ្នះ​ទាំង​ពីរ​ដង៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់