• 2020-03-31 02:36:58
  • បាល់ទាត់

Premier League អាច​រំសាយ​ចោល​ក្រោយ​ Liverpool ក្លាយ​ជា​ជើង​ឯក​

  • 2020-03-31 02:36:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League តាម​ផែន​ការ​នឹង​ត្រូវ​ចាប់​ផ្ដើម​លេង​វិញ​នៅ​ចុង​ខែ​មេសា​ខាង​មុខ​ ពោល​គឺ​ប្រមាណ​១​ខែ​ពេញ​ទៀត​ក្នុង​ករណី​វីរុស​កូវីដ-១៩​ បាន​ធូរ​ស្រាល​ក្នុង​ប្រទេស​អង់គ្លេស។​

មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា​ FA គួរ​ពិចារណា​រំសាយ​លីគ​ ឬ​ឲ្យ​ពាន​ទៅ​ Liverpool ជា​ក្រុម​ជើង​ឯក​តែ​ម្ដង​ដើម្បី​កុំ​ឲ្យ​ស្ថានភាព​វីរុស​ប៉ះពាល់​ដល់​កីឡាករ​ ឬ​អ្នក​គាំទ្រ​ប្រសិន​បើ​បើក​ការ​ប្រកួត​ធម្មតា​វិញ។​ យ៉ាង​ណា​ការ​ឲ្យ​ពាន​លើ​ក្រុម​មិន​ទាន់​ក្លាយ​ជា​ជើង​ឯក​១០០%​គឺ​វា​ហាក់​ខុស​ឆ្គង​ពី​ច្បាប់​នៃ​ការ​ប្រកួត​ រី​ឯ​ការ​រំសាយ​ចោល​វា​រឹត​តែ​ខុស​ថែម​ទៀត។​

Liverpool ត្រូវ​ការ​ត្រឹម​៦​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ពី​៨​ប្រកួត​​នៅ​សល់​ដើម្បី​ក្លាយ​ជា​ជើង​ឯក​ ដូច្នេះ​តាម​ការ​ប៉ាន់ស្មាន​ FA អាច​ប្រឹង​ធ្វើ​ឲ្យ​យ៉ាង​ណា​លេង​ឲ្យ​បាន​យ៉ាង​ហោច​២​ប្រកួត​ទៀត​ដើម្បី​រក​ក្រុម​ឈ្នះ​ពាន ងាយ​ស្រួល​ក្នុង​ការ​សម្រេច​ចិត្ត​បន្ត​ ឬ​បើ​ចង់​រំសាយ​ក៏​វា​ល្អ​មើល​ដែរ​ព្រោះ​បាន​រក​ឃើញ​អ្នក​ឈ្នះ​ពិត​ប្រាកដ៕ ​​

ប្រភព៖ Liverpool Echo អត្ថបទ៖ សៀនហួរ

មតិយោបល់