- 2020-03-31 02:20:07
- ប្រដាល់
ស៊ន អេលីត៖ យើងមានជីវភាពសមរម្យផងនៅចង់ភ័យពេលនេះ ចុះទម្រាំអ្នករកមួយថ្ងៃហូបមួយថ្ងៃមិនដឹងភ័យយ៉ាងណា
- 2020-03-31 02:20:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ន អេលីត៖ យើងមានជីវភាពសមរម្យផងនៅចង់ភ័យពេលនេះ ចុះទម្រាំអ្នករកមួយថ្ងៃហូបមួយថ្ងៃមិនដឹងភ័យយ៉ាងណា
ចន្លោះមិនឃើញ
គ្រូប្រដាល់ប្រចាំក្លឹបប៉ែនកាក់គុនខ្មែរ បានចែកគ្រឿងឧបភោគបរិភោគមាន អង្ករ មី ត្រីខ ទឹកក្រូច មួយចំនួនតាមលទ្ធភាពដល់ជនក្រីក្រ ខ្វះខាតមួយចំនួនក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ដើម្បីសម្រាលបន្ទុកខ្លះអំឡុងពេល COVID-19 ។
លោក ស៊ន អេលីត បានឲ្យដឹងថា ការជួយដល់អ្នកខ្វះខាតម្សិលមិញនេះធ្វើឡើងតាមលទ្ធភាពផ្ទាល់ខ្លួន និងមានការចូលរួមជួយពីប្អូនស្រីខ្លះៗដែរ។ គ្រឿងឧបភោគបរិភោគដែលបានជួយដល់ជនខ្វះខាតនោះរួមមាន ៣០កញ្ចប់ មានជាអង្ករ ត្រីខ មី ទឹកក្រូចជាដើម។ «យើងមានផ្ទះ មានលុយកាកសមរម្យប៉ុណ្ណឹងនៅភ័យបារម្ភ ចុះទម្រាំពួកគាត់អ្នកអត់ រកមួយថ្ងៃហូបមួយថ្ងៃមិនដឹងជាភ័យយ៉ាងណា។ យើងចេះតែជួយពួកគាត់តាមលទ្ធភាពទៅ គិតថាគាត់អាចដោះស្រាយបានខ្លះដែរ»។ សម្ដីលោក អេលីត
គ្រូរបស់ រ៉ាដេត រូបនេះលើកឡើងទៀតថា ប្រសិនបើមានអ្នកណាចង់ចូលរួមជួយដល់ជនក្រីក្រនៅពេលក្រោយៗទៀត អាចទាក់ទងទៅលោកផ្ទាល់ដើម្បីរួមគ្នារៀបចំជាគ្រឿងហូបផ្សេងៗជួយដល់អ្នកខ្វះខាតនៅកន្លែងៗដទៃទៀត។
រំលឹកដែរថា លោក ស៊ន អេលីត ជាគ្រូប្រដាល់ប្រចាំក្លឹបប៉ែនកាក់គុនខ្មែរ។ ម្សិលមិញនេះលោកបានជួយជាគ្រឿងឧបភោគបរិភោគមួយចំនួនដល់ជនក្រីក្រខ្វះខាតមួយចំនួននៅឯភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ភ្នំពេញ៕