• 2020-03-31 01:31:16
  • ព័ត៌មាន

ខុស​ពី​ក្លឹប​ដទៃ Real Madrid ​មិន​មាន​បញ្ហា​រឿង​លុយ​ទេ ​អាច​បើក​ប្រាក់​ឈ្នួល​ពេញ​ៗ​

  • 2020-03-31 01:31:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​ធំ​ៗ​ជា​ច្រើន​កំពុង​មាន​បញ្ហា​ហិរញ្ញវត្ថុ ដែល​តម្រូវ​ឱ្យ​មាន​ការ​កាត់​បន្ថយ​ប្រាក់​ឈ្នួល​កីឡាករ​ក្រុម​ធំ​ខ្លះ ដើម្បី​ទ្រទ្រង់​ក្លឹប​ក្នុង​គ្រា​លំបាក​ដោយ​មេរោគ Covid-19 ​។

ជាក់​ស្ដែង​ក្រុម Barcelona ​បាន​ស្នើ​ដល់​កីឡាករ​ក្រុម​ធំ​ទាំង​អស់ ដើម្បី​បាន​កាត់​ប្រាក់​ឈ្នួល​រហូត​ដល់​៧០​%​ ឯ​ណោះ ដែល​ការ​កាត់​នេះ​បាន​ធ្វើ​ឱ្យ​កីឡាករ​មួយ​ចំនួន​ក្នុង​ក្រុម​មិន​សូវ​សប្បាយ​ចិត្ត​នោះ​ទេ។ ដោយ​ឡែក​សម្រាប់​ក្រុម Real Madrid ​ឯ​ណោះ​វិញ ​បែរ​ជា​មិន​មាន​បញ្ហា​រឿង​នេះ​ឡើយ។ ​ប្រភព​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា​ក្រុម​អធិរាជ​ស ​មាន​ប្រាក់​ក្នុង​បញ្ជី​គ្រប់គ្រាន់​សម្រាប់​ឆ្លង​កាត់​ការ​ពិបាក​នេះ។

​លោក Perez ​ដែល​ជា​ប្រធាន​ក្លឹប​បាន​រៀប​ចំ​ជា​ស្រេច​សម្រាប់​ការ​ចំណាយ។ ដោយសារ​តែ​ក្លឹប​នេះ ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។ ​លោក​ Perez ​ទទួល​បាន​ប្រាក់​ចំណេញ​ទៅ​លើ​ទីផ្សារ​ដោះដូរ​កីឡាករ​រហូត​ដល់​៣២០​លាន​អឺរ៉ូ​ឯ​ណោះ ក្នុង​រយៈ​ពេល​១១​ឆ្នាំ​មក​នេះ ដែល​ចំនួន​ប្រាក់​នេះ​ល្មម​សម្រាប់​ក្លឹប​ចំណាយ។ ​មិន​ត្រឹម​តែ​មិន​ខ្វះ​ប្រាក់​បើក​ឱ្យ​កីឡាករ​ទេ ​ក្លឹប Real Madrid ​ក៏​នៅ​មាន​កញ្ចប់​សម្រាប់​ទិញ​ដូរ​កីឡាករ​នា​ពេល​ខាង​មុខ​ផង​ដែរ ប្រសិន​បើ​ក្លឹប​ត្រូវ​ការ៕

ប្រភព៖ Marca អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់