• 2020-03-31 00:46:24
  • បាល់ទាត់

កីឡាករ​របស់ Barcelona យល់​ព្រម​កាត់​ប្រាក់ខែ​ខ្លួន​៧០%

  • 2020-03-31 00:46:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​របស់​ក្លឹប Barcelona នឹង​ត្រូវ​កាត់​ប្រាក់​ខែ​៧០​% អំឡុង​ពេល​វីរុស​កូរ៉ូណា​កំពុង​រាតត្បាត និង​​​ធ្វើ​ការ​រួមចំណែក​​បន្ថែម​ជាមួយ​ក្លឹប​​ដើម្បី​​​ធានា​​ដល់​បុគ្គលិក​​ដែល​មិន​ពាក់ព័ន្ធ​នឹង​​​កីឡា​ទទួល​បាន​​ប្រាក់​ឈ្នួល​ពេញលេញ។

ប្រធាន​ក្រុម​កីឡាករ Lionel Messi បាន​និយាយ​ថា ការ​ធ្វើ​បែប​នេះ​គឺ​កីឡាករ​ទាំង​អស់​យល់​ដល់​ស្ថានភាព​របស់​ក្លឹប​ដែល​កំពុង​ជួប​ប្រទះ​ការ​លំបាក។ ក្រៅ​ពី Barca កីឡាករ​របស់​ក្លឹប Juventus និង​អ្នក​ចាត់​ការ​ Maurizio បាន​យល់​ព្រម​មិន​យក​ប្រាក់​ខែ​រយៈពេល​៤​ខែ។

បច្ចុប្បន្ន​អេស្ប៉ាញ​មាន​ករណី​ឆ្លង​កើន​ដល់​៨៧ ៩៥៦​ករណី ស្លាប់​៧ ៧១៦​នាក់​ ក្លាយ​ជា​ប្រទេស​ដែល​មាន​ការ​ឆ្លង​​អាក្រក់​ជាង​គេ​មួយ​ក្នុង​ពិភពលោក។ ក្លឹប​ធំ​ៗ​នៅ​អាល្លឺម៉ង់ Bayern Munich និង Borussia Dortmund កីឡាករ​របស់​ពួក​គេ​សុទ្ធ​តែ​យល់​ព្រម​កាត់​ប្រាក់​ខែ​ដូច​គ្នា៕ ​​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់