• 2020-03-30 07:43:12
  • ប្រដាល់

តើ​​ជឺជិតស៊ូ​​​ផ្ដល់​​ផល​ល្អ​កម្រិត​ណា​ដល់​អ្នក​ហ្វឹកហាត់?

  • 2020-03-30 07:43:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BJJ ​មក​ពី​ពាក្យ​ថា​ Brazilian Jiu-Jitsu ​ឬ ​បក​​​ប្រែ​ជា​ភាសា​ខ្មែរ​ គឺ ​ក្បាច់​គុន​​ជឺជិតស៊ូ។ ​​បើ​សិន​អ្នក​នឹក​ឃើញ​ដល់​ក្បាច់​គាប​ដៃ​ ​ ឃ្លេ​ក ​និង​ ​ក្បាច់​ឃ្លេ​នានា​ ​នោះ​សំដៅ​លើ​​​អ្នក​ចេះ​ក្បាច់​​គុន​ជឺជិតស៊ូ។ ​ជើង​ខ្លាំង​ដែល​ជំនាញ​ជឺជិតស៊ូ​មាន​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Flyweight World Champion ​កីឡាករ Adriano “Mikinho” Moraes, ​Mei “V.V.” Yamaguchi ​កីឡាការិនី​ប្រជែង​ខ្សែ​ក្រវាត់​​ ONE Women’s Atomweight World Title ​យ៉ាង​ស្រួចស្រាល់,​និង​ម្ចាស់​ខ្សែ​ក្រវាត់​ BJJ World Champion ​​ប្រាំ​បី​សម័យ​​កីឡាការិនី​ Michelle Nicolini ​សុទ្ធ​តែ​មាន​ជំនាញ​ជឺជិត​ស៊ូ។ ​តើ​ផ្ដល់​ផល​អ្វី​ខ្លះ​ដល់​ពួក​គេ?

ជឺជិតស៊ូ ​គឺ​ជា​វិធី​មួយ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឯង

Moraes ​ជឿ​ជាក់​ថា​ជឺជិតស៊ូ​បាន​​ត្រួសត្រាយ​ផ្លូវ​ធ្វើ​ឲ្យ​ខ្លួន​មាន​ជីវិត​ប្រសើរ​ឡើង។ ​Moraes​​ រៀបរាប់​បែប​នេះ​៖​«មាន​មេរៀន​​ច្រើន​ដែល​បាន​​រៀន​ពី​ជឺជិតស៊ូ។ ​ជឺជិតស៊ូ​ធ្វើ​ឲ្យ​អ្នក​​យល់​ដឹង​ខ្លួន​ឯង ​​ឈ្វេង​យល់​ខ្លួន​ឯង​ និង​ ​ភាព​ដាក់​ខ្លួន»។ ​​នៅ​​ពេល​ម្ចាស់​​ខ្សែ​​ ONE Flyweight World Champion ​មាន​អាយុ​​១៦​ឆ្នាំ ​គេ​ជា​ក្មេង​​​រស់​នៅ​តាម​ដង​ផ្លូវ។ ​បន្ទាប់​ពី​ដើរ​ខុស​ផ្លូវ ​មាន​មិត្ត​​ម្នាក់​​បាន​ទទូច​ឲ្យ​រូប​គេ​​ប្ដូរ​ជីវិត​​និង​លើក​​ទឹក​ចិត្ត​​​ឲ្យ​ហាត់​ជឺជិតស៊ូ។ ​

Moraes​​ រំលឹក​បែប​នេះ​ ៖«​ពួក​ម៉ាក​ខ្ញុំ​​​ គេ​មាន​ខ្សែ​ក្រវាត់​ព័ត៌មាន​​ស្វាយ​និង​ជា​​កីឡាករ​ប្រដាល់​​​សកល​។ គេ​ឈ្មោះ​ Gildasio [Ferreira] ​និង​​នាំ​​ខ្ញុំ​ទៅ​​រៀន​ជឺជិតស៊ូ។ ​​តែ​​ថ្ងៃ​ដំបូង​ខ្ញុំ​ធុញ​ណាស់ ​ខ្ញុំ​មិន​​នឹក​ស្រមៃ​ថា​បាន​បែប​នេះ។ ​ពី​មុន​ខ្ញុំ​ស្គម​ខ្លាំង​ និង​​​មាន​មាឌ​តូច​»។ ​​Moraes ​បាន​តស៊ូ​ខ្លាំង​ណាស់​​ក្នុង​ការ​ហាត់​គុន​​ជឺជិតស៊ូ​ ​មុន​ក្លាយ​​ជា​កីឡាករ​កាន់​​ខ្សែ​ក្រវាត់​ខ្មៅ ​​ក្រោម​ការ​បង្វឹក​​​របស់​គ្រូ​ Ataídes Junior។

​ម្ចាស់​ខ្សែ​ក្រវាត់​ flyweight ​គូស​បញ្ជាក់​៖«​ជឺជិតស៊ូ ​​មាន​ភាព​រីកចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ​មាន​​រឿង​ច្រើន​ណាស់​​ត្រូវ​រៀន​ពី​ជឺជិតស៊ូ​ ហើយ​វា​មាន​​​ក្បាច់​ប្លែក​ច្រើន​ដែល​​​ត្រូវ​បាន​កែ​ប្រែ»។ “Mikinho” ​បញ្ជាក់​​ទៀត​ថា៖«​ជឺជិតស៊ូ ​​​ធ្វើ​ឲ្យ​ខ្ញុំ​ប្រើ​ពេល​ច្រើន​ដើម្បី​យល់​អំពី​វា​ ប៉ុន្តែ​​បន្ទាប់​ពី​ហ្វឹកហាត់​​ច្រើន​ឆ្នាំ​ ទើប​ខ្ញុំ​យល់​​​បាន​យល់​ខ្លាំង។ ​សម្រាប់​ខ្ញុំ BJJ ជា​ក្បាច់​គុន​ដែល​ខ្ញុំ​យល់​ច្រើន​បំផុត ​និង​បន្ត​​​​ការងារ​រហូត​​ដល់​បច្ចុប្បន្ន»។

ជឺជិតស៊ូ​ជា​ដំណើរ​​ការ​សិក្សា​អំពី​បច្ចេកទេស

Yamaguchi​ ​​ជឿជាក់​ថា​​ជឺជិតស៊ូ​​សម្រាប់​មនុស្ស​រាល់​គ្នា​ដើម្បី​សិក្សា​ ​វិភាគ ​និង​ ​អភិវឌ្ឍ​ខ្លួន​ឲ្យ​រីក​ចម្រើន។ ​Yamaguchi​ ពិពណ៌នា​​​បែប​នេះ​៖«BJJ ​មាន​​ក្បាច់​ច្រើន។ ​អ្នក​មិន​អាច​​ខ្ជិល​ច្រអូស ​​និង​ ​រៀន​ធ្វើ​ចលនា​​គ្រប់​ក្បាច់។ ​​ពេល​មាន​ចលនា គឺ​មាន​លទ្ធភាព​ដើម្បី​បញ្ចប់​គូ​ប្រកួត​បាន។ ​ពេល​មាន​ចលនា​ល្អ ​គឺ​​​ធ្វើ​​ឲ្យ​ការ​​ប្រកួត​កាន់​តែ​មុត​ស្រួច។ ​ចលនា​ល្អ​ធ្វើ​ឲ្យ​តិកនិក​​​រីកចម្រើន។​ ​នៅ​ពេល​ហាត់​ត្រូវ​តែ​បន្ធូរ​អារម្មណ៍​ខ្លះ។ ​ល្បឿន​មិន​ជា​បញ្ហា​ទេ។ ​យើង​ត្រូវ​តែ​កែ​សម្រួល​មួយ​​ជំហាន​ម្ដងៗ​»។

​ដើម្បី​​សម្រួច​ក្បាច់​គុន​ជឺជិតស៊ូ​​កីឡាការិនី​ទម្ងន់​ atomweight ​បាន​​បង្ហាញ​គុណ​ភាព​ចំនួន​ពីរ។​ BJJ ​ជា​​ប្រភេទ​កីឡា​លំបាក​មួយ។ ​ការ​​ចូល​ចាប់​​របស់​ជឺជិតស៊ូ​គឺ​ជា​​សិល្បៈ។ ​រឿង​ពីរ​យ៉ាង​ដែល​ដឹង​ក្នុង​ក្បាច់​គុន​ចម្រុះ​ គឺ ​​កម្លាំង​កាយ​ និង​ ទំនុក​ចិត្ត។ ​កីឡាការិនី​ជប៉ុន​​​បន្ថែម ​៖«​កម្លាំង​​​ពិត​ជា​សំខាន់​ណាស់​​​ដែល​ធ្វើ​ឲ្យ​​មូល​ដ្ឋាន​គ្រឹះ​ឈាន​ដល់​កម្រិត​ខ្ពស់។ ​​វា​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ទំនុក​ចិត្ត​ដើម្បី​ប្រកួត​ទល់​គូ​ប្រជែង​ខ្លាំង។ ​វា​ឲ្យ​ខ្ញុំ​ប្រកួត​ជាមួយ​គូ​ប្រជែង​លំបាក​ៗ ​និង​ជួប​គូបដិបក្ខ​ខ្លាំងៗ​ជាង​​កីឡាការិនី​ណា​ទាំង​អស់»។

ជឺជិតស៊ូ​ គឺ​ជា​​​​ការ​ប្រៀប​ធៀប​សម្រាប់​ជីវិត

Nicolini ​បរិភោគ​អាហារ​ ​គេង​ និង​ ​ដក​ដង្ហើម​នឹក​ដល់​​ក្បាច់​គុន​ជឺជិតស៊ូ។ ​ដូច្នេះ​រូប​​គេ​ស្រមៃ​មើល​ជីវិត​រស់​នៅ​មិន​អាច​គ្មាន​កីឡា​បាន​ឡើយ។ ​​ Nicolini ​ពន្យល់​ដូច្នេះ៖«​ជឺជិតស៊ូ ​គឺ​ជា​អ្វី​គ្រប់យ៉ាង​សម្រាប់​ខ្ញុំ។ ​វា​​​ជា​ក្បាច់​គុន​​សំខាន់​បំផុត​មួយ​នៅ​ក្នុង​លោក។ ​តាំង​ពី​ពេល​ខ្ញុំ​ចាប់​ផ្ដើម​ហ្វឹកហាត់​ ​ ជីវិត​របស់​ខ្ញុំ​មាន​គោល​ដៅ​​ល្អ​បំផុត​ ដែល​មិន​នឹក​ស្មាន​ដល់។​ ​លើក​ដំបូង​ដែល​ឈាន​ចូល​ហ្វឹកហាត់​វា​ ខ្ញុំ​​បាន​ចាប់​ផ្ដើម​ស្រលាញ់​​ក្បាច់​គុន​នេះ​ទោះ​មិន​ដឹង​អំពី​វា​ក៏​ដោយ​។ ខ្ញុំ​មិន​បោះ​បង់​ឡើយ។ ​ខ្ញុំ​ជា​មនុស្ស​ស្គម​កំព្រឹង​ម្នាក់​កាល​នោះ​ និង​អៀន​ច្រើន​ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​អស្ចារ្យ​រហូត​ពេល​ចូល​ដល់​​​ថ្នាក់​ហាត់។ ពីរ​បី​ខែ​ក្រោយ​មក ​ខ្ញុំ​បាន​ព្យាយាម​​ឡើង​ប្រកួត​ដំបូង ​​ប៉ុន្តែ​​ចាញ់។ ​ខ្ញុំ​តែង​មាន​អារម្មណ៍​​ល្អ​ប្រសើរ​ពេល​ហាត់​ ជឺជិតស៊ូ។ ខ្ញុំ​មិន​ដែល​​គិត​ថា​បោះ​បង់​វា​ទេ»។

ជឺជិតស៊ូ ​បាន​​ផ្លាស់​ប្ដូរ​ជីវិត​ និង​ជា​ផ្នែក​មួយ​​នៃ​ជីវិត​របស់​កីឡាការិនី​រូប​នេះ។ ​ក្នុង​ការ​ប្រឡូក​​ក្បាច់​គុន​នេះ​​រយៈ​ពេល​ ២០ឆ្នាំ​ Nicolini ​ជឿ​ថា​​វា​ជា​ការ​​ផ្សព្វផ្សាយ​ក្បាច់​គុន​ផង និង​ ​សំខាន់​សម្រាប់​ការ​រស់នៅ​​ប្រចាំ​​ថ្ងៃ​ផង។ ​Nicolini ​បាន​រំលឹក​បន្ត​​ ជឺជិត​ស៊ូ​បាន​ធ្វើ​​ឲ្យ​រូប​​គេ​ចេះ​តស៊ូ​ខ្លាំង​និង​​​​មិន​បោះបង់​ងាយ​ៗ។ «​ខ្ញុំ​អាច​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភព​លោក​ដើម្បី​ចែក​រំលែក​ក្បាច់​គុន​ ខ្ញុំ​បាន​​ហ្វឹកហាត់​ជា​មួយ​​មនុស្ស​អស្ចារ្យ​ជា​ច្រើន​ជុំ​វិញ​ពិភព​លោក​ និង​បាន​យល់​អំពី​សារ​សំខាន់​របស់​ជឺជិតស៊ូ។ ​​វា​ជា​ផ្នែក​​​នៃ​ជីវិត»។ ​«​វា​មិន​ងាយ​ស្រួល​​ប៉ុន្មាន​ទេ។ ​​​នៅ​ពេល​ចាប់​ផ្ដើម​ ​ វា​មាន​រឿង​ខក​ចិត្ត​ខ្លះ។ ​ប៉ុន្តែ​ អ្នក​ត្រូវ​ដើរ​តាម​​បេះ​ដូង​និង​ក្ដី​សុបិន​ នោះ​អ្នក​ច្បាស់​ជា​មិន​ឈប់​ត្រឹម​ហ្នឹង​​ឡើយ»។

កុំ​ភ្លេច​ទស្សនា​ ​កម្មវិធី​​ប្រកួត​ បន្ត​​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship​រយៈ Facebook,Twitter, YouTube,​ និង​ ONE Super App៕ ​

អត្ថបទ៖ ​​ស៊ីធី

មតិយោបល់