• 2020-03-29 01:53:27
  • បាល់ទាត់

ល្អ​ណាស់​គ្រូ​បង្វឹក​ និង​កីឡាករ​ Juventus ទាំង​អស់​យល់​ព្រម​កាត់​លុយ​ដើម្បី​សង្គ្រោះ​ក្លឹប​

  • 2020-03-29 01:53:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ Maurizio Sarri ក៏​ដូចជា​កីឡាករ​ទាំង​អស់​របស់​ Juventus បាន​យល់​ព្រម​មិន​ទទួល​ថ្លៃ​ពលកម្ម​ចំនួន​៤​ខែ​ អំឡុង​ពេល​វិបត្តិ​វីរុស​កូរ៉ូណា​។

ការ​សម្រេច​ដូច្នេះ​បន្ទាប់​ពី​ក្លឹប​ប្រឈម​មុខ​នឹង​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ក្រោយ​​ប្រកួត​ទាំង​អស់​នៅ​អ៊ីតាលី​ត្រូវ​ផ្អាក​ ហើយ​មុន​ផ្អាក​នេះ​ទៀត​សោត​ ការ​ប្រកួត​ត្រូវ​លេង​បិទ​ទ្វារ​គ្មាន​អ្នក​គាំទ្រ​ធ្វើ​ឲ្យ​ Juventus បាត់​បង់​ចំណូល​ជា​ច្រើន។​ ទឹកប្រាក់​ដែល​កាត់​ពី​អ្នក​ចាត់​ការ​ និង​កីឡាករ​មាន​តម្លៃ​ប្រមាណ​៩០​លាន​អឺរ៉ូ។​

គួរ​រម្លឹក​ថា​គ្រប់​ព្រឹត្តិការណ៍​កីឡា​ទាំង​អស់​នៅ​អ៊ីតាលី​ត្រូវ​ពន្យារ​ពេល​​ដល់​ថ្ងៃ​ទី​៣​ ខែ​មេសា ប៉ុន្តែ​មិន​ទាន់​ប្រាកដ​ថា​ការ​ប្រកួត​អាច​វិល​តាម​ពេល​កំណត់ត្រា​ឬ​យ៉ាង​ណា ខណៈ​ស្ថានភាព​ការ​ឆ្លង​នៅ​អ៊ីតាលី​នៅ​មិន​ទាន់​ធូរ​ស្រាល​នៅ​ឡើយ៕

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់