• 2020-03-29 01:07:09
  • បាល់ទាត់

ប្រមុខ​ UEFA ថា​គ្រប់​លីគ​​នៅ​អឺរ៉ុប​អាច​ត្រូវ​រំសាយ​ចោល​ព្រោះកូរ៉ូណា

  • 2020-03-29 01:07:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Aleksander Ceferin ប្រមុខ​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប​ហៅ​កាត់​ថា​ UEFA ចេញ​មក​បញ្ជាក់​ឲ្យ​ដឹង​ថា​គ្រប់​ក្របខ័ណ្ឌ​បាល់ទាត់​ទាំង​អស់​នៅ​រដូវ​កាល​នេះ​អាច​នឹង​រំសាយ​ចោល។

Ceferin

ជម្រើស​រំសាយ​នេះ​ក្នុង​ករណី​ស្ថានការណ៍​កាន់​តែ​ដុនដាប​ទៅ​ ហើយ​ក្របខ័ណ្ឌ​បាល់ទាត់​ទាំង​អស់​មិន​អាច​ចាប់​ផ្ដើម​ប្រកួត​វិញ​នៅ​ចុង​ខែ​មិថុនា។​ ​រៀងរាល់​រដូវ​កាល​​នៅ​ចុង​ខែ​ឧសភា​ក្របខ័ណ្ឌ​នីមួយ​ៗ​នៅ​អឺរ៉ុប​បាន​ចប់​អស់​ទៅ​ហើយ​ សម្រាប់​រដូវ​កាល​នេះ​​បើ​ចុង​ខែ​មិថុនា​នៅ​មិន​ទាន់​បាន​លេង​ផង​នោះ​គឺ​ UEFA អាច​រំសាយ។​

បុរស​វ័យ​៥២​ឆ្នាំ​បន្ត​ថា​ មាន​ជម្រើស​៣​ឲ្យ​ប្រទេស​នីមួយ​ៗ​ធ្វើ​ការ​សម្រេច​ចិត្ត​គឺ​ចាប់​ផ្ដើម​លេង​វិញ​នៅ​ពាក់​កណ្ដាល​ខែ​ឧសភា, ដើម​ខែ​មិថុនា និង​ចុង​ខែ​មិថុនា​។ ក្នុង​ន័យ​នេះ​បើ​ចុង​ខែ​មិថុនា​នៅ​មិន​អាច​លេង​លីគ​បាន​វិញ​គ្រប់​យ៉ាង​គឺ​អស់​លទ្ធភាព​ស្ដារ​ឡើង​វិញ​ហើយ។​

គួរ​បញ្ជាក់​ថា​នៅ Premier League គ្រោង​ចាប់​ផ្ដើម​ប្រកួត​វិញ​នៅ​ចុង​ខែ​មេសា ប៉ុន្តែ​ស្ថានភាព​នៅ​ប្រទេស​អង់គ្លេស​ហាក់​មិន​ធូរ​ស្រាល​សោះ​ក្រោយ​នាយករដ្ឋមន្ត្រី​ និង​​សមាជិក​រាជវង្ស​នៅ​ប្រទេស​នេះ​សុទ្ធ​តែ​ត្រូវ​ឆ្លង​វីរុស​កូរ៉ូណា៕

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់