• 2020-03-27 13:29:38
  • ព័ត៌មាន

ទស្សនា​ក្រុម​ពេទ្យ​អង់គ្លេស ច្រៀង​បទ​ប្រចាំ​ត្រកូល Liverpool ដែល​ធ្វើ​ឲ្យ Klopp ស្រក់​ទឹក​ភ្នែក

  • 2020-03-27 13:29:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ​ មាន​វីដេអូ​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​ពី​ក្រុម​បុគ្គលិក​នៃ​សេវា​សុខាភិបាល​ជាតិ​អង់គ្លេស (NHS) ច្រៀង​បទ​ "You'll Never Walk Alone'' នៅ​ក្រៅ​បន្ទប់​ថែទាំ​ជំងឺ​កម្រិត​ខ្ពស់។

ភ្លេង​នៃ​បទ​ប្រចាំ​ត្រកូល​របស់ Liverpool បាន​បន្លឺ​ឡើង​ ដែល​ធ្វើ​ឲ្យ​បុគ្គលិក​សុខាភិបាល​ដែល​នៅ​ព្យាបាល​ជំងឺ​កូវីដ-១៩ ទាំង​​ជួរ​មុខ និង​ជួរ​ក្រោយ បាន​រួម​គ្នា​ច្រៀង​ ដែល​បង្ក​ជា​ក្ដី​រំភើប​ ប្រកប​ដោយ​មនោសញ្ចេតនា​ទៅ​ដល់​ក្រុម​បុគ្គលិក​សុខាភិបាល​ ក៏​ដូច​ជា​ទស្សនិកជន។

ក្រៅ​ពី​នេះ​ អ្នក​ចាត់ការ​ Jurgen Klopp បាន​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន ដោយ​ទម្លាយ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ក្លឹប​ថា លោក​បាន​ចាប់​ផ្ដើម​ស្រក់​ទឹកភ្នែក​ភ្លាម​ៗ​ ក្រោយ​ពី​បាន​ឃើញ​វីដេអូ​នេះ។

ខាង​ក្រោម​នេះ​ជា​វីដេអូ​៖

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់