• 2020-03-26 02:11:01
  • ប្រដាល់

ធន់​ សុភា៖​ ប៊ុន​ សុធា អំឡុង​ពេល​ COVID-19​​ ឲ្យ​ឆ្លៀត​ហ្វឹកហាត់​ម្នាក់​ឯង​

  • 2020-03-26 02:11:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​ជំងឺ​ COVID-19​ នេះ​បាន​ធ្វើ​ឲ្យ​វិស័យ​កីឡា​ប្រដាល់​ផ្អាក​សកម្មភាព​ និង​ផ្អាក​ការ​ប្រកួត​នៅ​តាម​សង្វៀន​នានា​ក្នុង​នោះ​ក៏​មាន​សង្វៀន​ PNN​ ដែរដែល​ត្រូវ​ផ្អាកប្រកួត​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់​រវាង​ ប៊ុន​ សុធា​ និង​ ឃូន​ ឡាំកូស៊ីន​។​

លោក​ ធន់ សុភា និង​ ប៊ុន សុធា

លោក​ ធន់​ សុភា​ បាន​ឲ្យ​ដឹង​ថា​ អំឡុង​ពេល​ជំងឺ​ COVID-19​ កំពុង​វ៉ៃ​លុក​នេះ​បើ​អាច​ឆ្លៀត​បាន​ឆ្លៀត​ទៅ​គឺ​ហ្វឹកហាត់​ម្នាក់​ឯង​តាម​ដែល​អាច​ធ្វើ​បាន​ ដូច​ជា​រត់​ម្នាក់​ឯង​ជា​ដើម។​ លើក​លែង​តែការ​ហ្វឹកហាត់​ជុំ​គ្នា​ ឬ​នៅ​ជុំ​គ្នា​ទៅ​បាន​ហើយ។​

គ្រូ​ប្រដាល់​នៅ​ក្រសួង​ការពារ​ជាតិ​រូប​នេះ​បន្ត​ប្រាប់​ទៀត​ថា​ បើ​រូប​គេ​ហាត់​បាន​នៅ​ពេល​នេះ​ជា​ការ​ល្អ​ គឺ​មាន​ស៊ុហ្វ​ កម្លាំង​ពេញ​សម្រាប់​ពេល​ប្រកួត​តែ​ម្ដង ឬ​នៅ​ពេល​ដែល​ជំងឺ​នេះ​ស្រាកស្រាន្ត​មក​វិញ​មាន​ន័យ​ថា​ការ​ត្រៀម​ខ្លួន​នោះ​បាន​យូរ។​ មួយ​វិញ​ទៀត​ក្នុង​នាម​ជា​អ្នក​កីឡា​មិន​ត្រូវ​ផ្ដេកផ្ដួល​ជា​មួយ​ជំងឺ​នេះ​ពេក​ទេ​ ត្រូវ​តែ​មាន​ការ​ហាត់​ជា​ប្រចាំ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ និង​គិត​ថា​សុវត្ថិភាព។​

កីឡាករ ប៊ុន សុធា

រំលឹក​ដែរ​ថា​ កីឡាករ​ ប៊ុន​ សុធា​ កូន​សិស្ស​លោក​ ធន់​ សុភា​ នឹង​ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់​ប្រាក់​របស់​សង្វៀន​ PNN​ ជា​មួយ​កីឡាករ​ ឃួន​ ឡាំកូស៊ីន​ ប៉ុន្តែ​ត្រូវ​ផ្អាក​ដោយ​សារ​ជំងឺ​ COVID-19។​ ចំពោះ​ដំណឹង​ថា​នឹង​ត្រូវ​ដំណើរ​ការ​ប្រកួត​នៅ​ពេល​ណា​នោះ​សហព័ន្ធ​មិន​ទាន់​បាន​ជូន​ព័ត៌មាន​ឡើយ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់