• 2020-03-24 12:35:57
  • ព័ត៌មាន

កីឡាករ​បាល់ទាត់​ល្បីៗ​ជា​ច្រើន​រូប ចូល​រួម​ជាមួយ​ WHO ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​កូវីដ ១៩

  • 2020-03-24 12:35:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គល​បាល់ទាត់​ល្បីៗ​ ដែល​មាន​ដូច​ជា​ អ្នក​ចាត់ការ កីឡាករ​ចម្រុះ​សញ្ជាតិ​ ក៏​ដូច​ជា​ អតីត​គ្រូ​បង្វឹក និង​កីឡាករ​ជើង​ចាស់​មួយ​ចំនួន​ បាន​ចូល​រួម​ក្នុង​វីដេអូ​របស់​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ផ្សព្វផ្សាយ​អំពី​ការ​ទប់ស្កាត់​ជំងឺ​កូវីដ ១៩។

នៅ​ក្នុង​វីដេអូ​នេះ​ គេ​សង្កេត​ឃើញ​មាន អ្នក​ចាត់ការ​ក្លឹប Tottenham Hotspur លោក Jose Mourinho អតីត​អ្នក​ចាត់ការ Arsenal លោក Arsene Wenger ខ្សែ​ប្រយុទ្ធ​ Lionel Messi អ្នក​ចាំ​ទី Alission Becker ក៏​ដូច​ជា​ជើង​ចាស់​មួយ​ចំនួន​ដូច​ជា Puyol, Eto'o ក៏​ដូច​ជា​កីឡាករ​បាល់ទាត់​នារី​ទៀត​ផង។

ក្នុង​វីដេអូ​នោះ​ គេ​និយាយ​បើក​ឆាក​ដំបូង​ថា៖ " ពួក​យើង​ទាំង​អស់​សុទ្ធ​តែ​នៅ​ក្នុង​ក្រុម​តែ​មួយ ហើយ​កំពុង​តែ​តទល់​នឹង​ជំងឺ​កូរ៉ូណាវីរុស​ ដោយ​យើង​ត្រូវ​ការ​សាមគ្គីភាព និង​វិន័យ​ដើម្បី​កម្ចាត់​ជំងឺ​នេះ " ។

វីដេអូ​សហការ​រវាង​អង្គការ​សុខភាព​ពិភពលោក និង​ FIFA នេះ​ផ្សព្វផ្សាយ​ថា ៥ដំណាក់​កាល​ ដែល​ទប់​ស្កាត់​ជំងឺ​នេះ​មាន​ដូច​ជា៖

  • ដៃ៖ ត្រូវ​លាង​ដៃ​ជាមួយ​សាប៊ូ ឬ ទឹកអាល់កុល​ឲ្យ​បាន​ញឹកញាប់។

  • កែងដៃ៖ ត្រូវ​ក្អក ឬ កណ្ដាស់​ដាក់​នៅ​នឹង​កែង​ដៃ ហើយ​បើ​ប្រើ​ក្រដាស​ជូត​មាត់ ត្រូវ​យក​ទៅ​ចោល​ភ្លាមៗ។

  • មុខ៖ ត្រូវ​ព្យាយាម​កុំ​យក​ដៃ​ប៉ះ​ភ្នែក ច្រមុះ មាត់ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​របស់​វីរុស​។

  • រក្សា​គម្លាត​គ្នា៖ ផ្អាក​នូវ​ការ​ចេញ​ទៅ​ក្រៅ ហើយ​ត្រូវ​ឃ្លាត​យ៉ាង​តិច​ ១ម៉ែត្រ​ពី​អ្នក​ក្អក​ ឬ កណ្ដាស់។

  • អារម្មណ៍៖ ប្រសិន​បើ​មាន​អារម្មណ៍​អត់​ស្រួល​ខ្លួន ត្រូវ​នៅ​ក្នុង​ផ្ទះ ហើយ​ធ្វើ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​សុខាភិបាល​ក្នុង​ប្រទេស​លោក​អ្នក៕

ខាង​ក្រោម​នេះ​ជា​វីដេអូ៖

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់