• 2020-03-23 01:51:26
  • កីឡា​ផ្សេង​ៗ

ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ជប៉ុន ​សម្រេច​ផ្អាក​ហើយ ​ដោយ​ទៅ​លេង​នៅ​ឆ្នាំ​ក្រោយ​

  • 2020-03-23 01:51:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ប្រទេស​ជប៉ុន ​បាន​សម្រេច​ផ្អាក​សិន​ហើយ ​ក្រោយ​ពី​មាន​មតិ​ជា​ច្រើន​បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​លើក​ពេល​ប្រកួត​សិន ​ព្រោះ Covid-19 ​។

​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ (IOC) ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​​ការ​សម្រេច​ចិត្ត​ផ្អាក​សិន​នេះ គឺ​ក្រោយ​ពី​មាន​អត្តពលិក​ជា​ច្រើន​នាក់​បង្ហាញ​ក្ដី​បារម្ភ ​និង​មិន​ចង់​ចូលរួម​ឡើយ។ ​ពួកគេ​បាន​ផ្ដល់​យោបល់​ថា​គួរ​តែ​ពន្យារ​ពេល​ការ​ប្រកួត​នេះ​សិន ដើម្បី​សុវត្ថិភាព​ទាំង​អស់​គ្នា ទាំង​អ្នក​គាំទ្រ​និង​កីឡាករ​ចូល​រួម​គ្រប់​ប្រទេស​។

​យ៉ាងណាមិញ ​ការ​សម្រេច​ផ្អាក​នេះ​ក៏​មិន​ទាន់​រក​ឃើញ​ពេល​វេលា​ឱ្យ​ប្រាកដ​ដើម្បី​ប្រកួត​ផង​ដែរ។ ​ដោយ IOC ​បាន​ផ្ដល់​ពេល​៤​សប្ដាហ៍​ទៀត​ដើម្បី​ពិភាក្សា​បន្ដ។ ​ដោយ​ប្រភព​មួយ​ចំនួន​បាន​ឡើង​លើក​ថា​អាច​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ ​ដូច​ព្រឹត្តិការណ៍ Euro2020 ​ដែល​លើក​ទៅ​លេង​នៅ 2021 ​ដែរ៕

ប្រភព៖ BBC អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់
អត្ថបទថ្មី