- 2020-03-18 12:58:37
- ព័ត៌មាន
Chelsea ផ្ដល់អូតែលទុកឲ្យខាងបុគ្គលិកសុខាភិបាលអង់គ្លេស ជាមួយលក្ខខ័ណ្ឌពិសេស
- 2020-03-18 12:58:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chelsea ផ្ដល់អូតែលទុកឲ្យខាងបុគ្គលិកសុខាភិបាលអង់គ្លេស ជាមួយលក្ខខ័ណ្ឌពិសេស
ចន្លោះមិនឃើញ
ក្លឹប Chelsea នៅក្នុងថ្ងៃពុធនេះដែរ បានចេញសេចក្ដីថ្លែងការណ៍មួយ បញ្ជាក់អំពីការបរិច្ចាគសណ្ឋាគារសហស្សវត្ស (Millennium Hotel) ទៅឲ្យសេវាកម្មសុខាភិបាលជាតិរបស់អង់គ្លេស ដើម្បីទុកឲ្យបុគ្គលិកពេទ្យសម្រាក។
បើតាមការលើកឡើងរបស់ Chelsea បានឲ្យដឹងថា គំនិតនេះជាការផ្ដួចផ្ដើមរបស់មហាសេដ្ឋីជនជាតិរុស្ស៊ី Roman Abramovich ដែលជាម្ចាស់ក្លឹបនេះ។
ទោះជាយ៉ាងណាក៏ដោយ ការបរិច្ចាគនេះ សម្រាប់តែបុគ្គលិកសុខាភិបាលសម្រាកប៉ុណ្ណោះ មិនមែនសម្រាប់ព្យាបាលជំងឺទេ។ ដោយហេតុថា បុគ្គលិកខ្លះមានផ្ទះឆ្ងាយ ហើយត្រូវធ្វើដំណើរទៅមក ដែលធ្វើឲ្យបាក់កម្លាំង ហេតុនេះហើយសណ្ឋាគារលំដាប់ពិភពលោកនេះ អាចជួយសម្រាលបន្ទុកពួកគេបានខ្លះ។
ក្នុងសេចក្ដីថ្លែងការណ៍នោះក៏បានបញ្ជាក់ច្បាស់ថា កុងត្រារវាងសណ្ឋាគារក្លឹប និងខាងសុខាភិបាលអង់គ្លេសមានរយៈពេល ២ខែ ហើយអាចចរចាគ្នាបានតាមក្រោយ តែបុគ្គលិកណាដែលមានរោគសញ្ញាកូវិដ ១៩ មិនអនុញ្ញាតឲ្យចូលស្នាក់នៅឡើយ។
គិតត្រឹមពេលនេះដែរ នៅអង់គ្លេសមានអ្នកឆ្លងជំងឺរាតត្បាតសកលនេះចំនួន ១,៩៥០ករណី ជា ៦៥ករណី និងស្លាប់ចំនួន ៧១នាក់៕