- 2020-03-13 02:48:39
- បាល់ទាត់
Ighalo ត្រែះ៣បាល់មុខទី រួចបំប៉ោងសំណាញ់ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល
- 2020-03-13 02:48:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ighalo ត្រែះ៣បាល់មុខទី រួចបំប៉ោងសំណាញ់ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Odion Ighalo នៅតែបន្តរកគ្រាប់បាល់ឲ្យ Manchester United ជួយក្រុមយកឈ្នះក្រុម LASK របស់អូទ្រីស ៥-០ ជើងទីមួយពាន Europa League កាលពីយប់មិញ។
គ្រាប់បាល់ទីមួយរបស់បិសាចក្រហមកើតឡើងដោយ Ighalo ត្រែះបាល់មុខទី៣ប៉ះ រួចទាត់បញ្ចូលទីយ៉ាងល្អធ្វើឲ្យក្រុមការងារទះដៃភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នេះគឺជាគ្រាប់ទី៤របស់កីឡាករសញ្ជាតិនីហ្សេរីយ៉ាវ័យ៣០ឆ្នាំ ក្រុមការបង្ហាញខ្លួន៣ប្រកួតជាជម្រើសដំបូងឲ្យ United។
៤គ្រាប់ផ្សេងទៀតធ្វើបានពីសំណាក់កីឡាករ Daniel James, Juan Mata, Mason Greenwood និង Andreas Pereira។ ៥ក្រុមនេះជាដើមទុនដ៏ធំសម្រាប់ Man Utd ដើម្បីមានឱកាសឈានទៅវគ្គ៨ក្រុមចុងក្រោយ។ វាគឺការឈ្នះ១១ប្រកួតជាប់គ្នាគិតគ្រប់កម្មវិធីសម្រាប់ United៕