- 2020-03-11 02:21:42
- បាល់ទាត់
Lucas Moura យំហាស្ដីមិនចេញ មិននឹកស្មាន Spurs ធ្លាក់ដោយសារ Leipzig
- 2020-03-11 02:21:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lucas Moura យំហាស្ដីមិនចេញ មិននឹកស្មាន Spurs ធ្លាក់ដោយសារ Leipzig
ចន្លោះមិនឃើញ
Sprurs បានធ្លាក់ចេញពីពានរង្វាន់ Champions League ហើយ បន្ទាប់ពីចាញ់ RB Leipzig ៣-០ ជើងទីពីរវគ្គ១៦ក្រុមចុងក្រោយកាលពីយប់មិញ។
លេងក្នុងទឹកដីប្រទេសអាល្លឺម៉ង់ ខ្សែបម្រើ Marcel Sabitzer ទម្លុះសំណាញ់២គ្រាប់ម្នាក់ឯងនាទីទី ១០និង២១។ នៅចុងម៉ោងនាទី៨៧ទៅហើយ Emil Forsberg របស់ Leipzig បានបន្ថែម១គ្រាប់ទៀត ជួយក្រុមឈ្នះ ៣-០។
កាលពីជើងទៅ១លេងនៅទឹកដីប្រទេសអង់គ្លេស Spurs បានបរាជ័យ ១-០។ ដូច្នេះសរុបទាំងពីរជើង Leipzig ឈ្នះ ៤-០។ ការចាញ់នេះធ្វើឲ្យខ្សែបម្រើប្រយុទ្ធ Lucas Moura យំក្រោយបញ្ចប់ការប្រកួត ដោយមិននឹងស្មានក្រុមធ្លាក់ដល់ថ្នាក់នេះសោះ៕