- 2020-03-04 05:00:42
- ប្រដាល់
ផ្លូវការ១០០% សុខ ធី ជួបប៉ួខាវវៀតណាម នៅទីក្រុងហូជីមីញ
- 2020-03-04 05:00:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការ១០០% សុខ ធី ជួបប៉ួខាវវៀតណាម នៅទីក្រុងហូជីមីញ
ចន្លោះមិនឃើញ
សុខ ធី នឹងត្រូវប៉ះអ្នកប្រដាល់ជម្រើសជាតិវៀតណាម Nguyen Tran Du Nhat នៅក្នុងកម្មវិធី ONE: HEART OF HEROES នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាថ្ងៃទី២០ ខែមីនា។ នេះបើយោងតាមការប្រកាសព័ត៌មានផ្លូវការរបស់ ONE Championship ថ្ងៃនេះ។ ការប្រកួតនេះ ស្ថិតក្នុងប្រភេទទម្ងន់ Flyweight (៦១,២គីឡូក្រាម) វិញ្ញាសាប្រដាល់ Muay Thai។
កីឡាករទាំង២ សុទ្ធតែធ្លាប់មានបទពិសោធន៍ប្រកួតនៅសង្វៀនលំដាប់អន្តរជាតិដ៏ធំមួយនេះ ប៉ុន្តែលទ្ធផលហាក់ផ្ទុយគ្នា។ សុខ ធី ធ្លាប់ប្រកួត ៣ដង ចាញ់ទាំង៣ ដង គឺចាញ់អ្នកប្រដាល់ថៃជើងចាស់ Lerdsila ដោយពិន្ទុ២ដង និងចាញ់ម្ចាស់ខ្សែក្រវាត់ Rodtang ដោយសន្លប់ កាលពីខែឧសភាឆ្នាំមុន។ ចំណែក Nguyen Tran Du Nhat ធ្លាប់ប្រកួតនៅ ONE ២ដង ឈ្នះដោយផ្ដួលគូប្រកួតឲ្យសន្លប់ទាំង២ដង គឺឈ្នះអ្នកប្រដាល់ជប៉ុន Yuta Watanabe ទឹកទី២ និងឈ្នះអ្នកប្រដាល់ម៉ាឡេស៊ី Azwan Che Wil ទឹកទី៣។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺ Nguyen Tran Du Nhat ក៏ធ្លាប់វាយអ្នកប្រដាល់ខ្មែរឲ្យសន្លប់១រូបដែរ គឺវាយ ពេជ្រ ម្ទេសខ្មាំង ឲ្យសន្លប់ក្នុងទឹកទី១ ក្នុងសង្វៀន WLC នៅមីយ៉ាន់ម៉ា កាលពីខែកុម្ភៈឆ្នាំ២០១៩។
គូប្រកួតទាំងអស់ក្នុងកម្មវិធី ONE: HEART OF HEROES មានដូចខាងក្រោម៖
គូខ្សែក្រវាត់៖ Alaverdi Ramazanov (រុស្ស៊ី) vs Nong-O Gaiyanghadao (ថៃ) ៖ Ramazanov ប្រកួតការពារខ្សែក្រវាត់ Kickboxing ទម្ងន់ ៦៥,៨គីឡូក្រាម (ONE Bantamweight Kickboxing World Championship)
គូខ្សែក្រវាត់៖ Viktoria Lipianska (ស្លូវ៉ាគី) vs Iman Barlow (អង់គ្លេស) ៖ ប្រកួតយកខ្សែក្រវាត់ថ្មីដែលមិនទាន់មានម្ចាស់ គឺខ្សែក្រវាត់ Muay Thai នារី ទម្ងន់ ៥៦,៧គីឡូក្រាម (ONE Women’s Strawweight Muay Thai World Championship)
Albert Tu’ua (អូស្រ្ដាលី) vs Kenta Yamada (ថៃ) (ប្រកួត Muay Thai ទម្ងន់ ៦៥,៨គីឡូក្រាម)
Superlek Kiatmoo9 (ថៃ) vs Jacob Smith (អាមេរិក) (ប្រកួត Muay Thai ទម្ងន់ ៦១,២គីឡូក្រាម)
Amber Kitchen (អង់គ្លេស) vs Wondergirl Fairtex (ថៃ) (ប្រកួត Muay Thai ទម្ងន់ ៥៦,៧គីឡូក្រាម)
Nguyen Tran Du Nhat (វៀតណាម) vs សុខ ធី (កម្ពុជា) (ប្រកួត Muay Thai ទម្ងន់ ៦១,២គីឡូក្រាម)
Santino Verbeek (ហូឡង់) vs Miles Simson (ស៊ូរីណេម) (ប្រកួត Kickboxing ទម្ងន់ ៨៣,៩គីឡូក្រាម)
Enriko Kehl (អាល្លឺម៉ង់) vs Yohann Drai (បារាំង) (ប្រកួត Kickboxing ទម្ងន់ ៧០,៣គីឡូក្រាម)
Beybulat Isaev (រុស្ស៊ី) vs Florent Kaouachi (បារាំង) (ប្រកួត Kickboxing ទម្ងន់ ៩៣,១គីឡូក្រាម)
Federico Roma (អាហ្សង់ទីន) vs Alejandro Rivas (អេស្ប៉ាញ) (ប្រកួត Kickboxing ទម្ងន់ ៥៦,៧គីឡូក្រាម)
Chris Nguyen (វៀតណាម-អូស្រ្ដាលី) vs Momotaro (ជប៉ុន) (ប្រកួត Muay Thai ទម្ងន់ ៦១,២គីឡូក្រាម)
Michael Pham (វៀតណាម-អង់គ្លេស) vs Brown Pinas (ហូឡង់) (ប្រកួត Muay Thai ទម្ងន់ ៧០,៣គីឡូក្រាម)
Bi Nguyen (វៀតណាម-អាមេរិក) vs Rudzma Ababakr (ហ្វីលីពីន) (ប្រកួត Muay Thai ទម្ងន់ ៥២,២គីឡូក្រាម)