• 2020-02-19 08:38:59
  • ប្រដាល់

Shannon Wiratchai ត្រួសត្រាយផ្លូវសម្រាប់គុនចម្រុះនៅប្រទេសថៃ

  • 2020-02-19 08:38:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកលេងគុនចម្រុះនៅប្រទេសថៃមិនទាន់មានច្រើនប៉ុន្មាននោះទេ ប៉ុន្តែគេបានស្គាល់ Shannon Wiratchai ឬ ឈ្មោះក្រៅ “OneShin” បានត្រួសត្រាយផ្លូវសម្រាប់ក្បាច់គុនមួយនេះនៅសង្វៀនONE Championship។ មួយថៃ ជាក្បាច់គុនល្បីល្បាញនិងមានកូនសិស្សហាត់ច្រើននៅថៃ ប៉ុន្តែ “OneShin” សម្រេចចិត្តយកផ្លូវដើរលើវិថីគុនចម្រុះទៅវិញ។ មុនពេល Wiratchai ត្រលប់មកប៉ះ Honorio “The Rock” Banario នៅក្នុងកម្មវិធី ONE: KING OF THE JUNGLE នាថ្ងៃសុក្រទី ២៨ ខែ កុម្ភៈ ខាងមុខ កីឡាករគុនចម្រុះរូបនេះចេញមកលាតត្រដាងអំពីកត្តាដែលនាំឲ្យក្លាយជាអ្នកត្រួសត្រាយផ្លូវម្នាក់ក្នុងពិភពគុនចម្រុះម្នាក់នៅប្រទេសថៃ។

ការដាក់កម្រិត

Wiratchai កើតនៅរាជធានីបាងកកក្នុងត្រកូលគ្រួសារមធ្យមមួយ។ «ប្រវត្តិរបស់ខ្ញុំជាក្មេងធម្មតាម្នាក់ និងជាក្មេងធុញច្រើន។ ឳពុកម្ដាយរបស់ខ្ញុំមានវ័យចំណាស់ជាងគេបើធៀបទៅនឹងអ្នកដែលមានអាយុប្រហែលខ្ញុំ។ ប៉ារបស់ខ្ញុំ ជាសាស្ត្រាចារ្យពេទ្យ និងជាអ្នកជំនាញវះកាត់ពិនិត្យសព និងម្ដាយរបស់ខ្ញុំជាគិលានុបដ្ឋាយិកា។ ហើយពួកគាត់ទាំងពីរជាអ្នកមានអនាម័យណាស់ និង មិនចូលចិត្តឲ្យខ្ញុំទៅលេងជាមួយក្មេងដទៃទេ»។ Wiratchai ថ្លែងប្រាប់បែបនេះ។

កីឡាករដដែលរៀបរាប់បែបនេះ ៖«ខ្ញុំតែងតែនៅផ្ទះនិងលេងម្នាក់ឯងជាមួយតុក្កតា ឬ ពេលខ្លះចំណាយពេលច្រើននៅពេទ្យទៀតផង។ ខ្ញុំបានឃើញសាកសពជាច្រើននៅក្រោយពេទ្យរបស់ប៉ាខ្ញុំ។ នេះជាជិវិតដែលខ្ញុំធំធាត់មកជួបប្រទះ។ ដូច្នេះខ្ញុំមិនដែលចង់ក្លាយជាវេជ្ជបណ្ឌិតទេ»។

“OneShin” បានទៅចូលរួមសាលាល្អមួយក្នុងប្រទេសថៃ ហើយការសិក្សាជាអាទិភាពខ្ពស់។ កីឡាកររូបនេះគូសបញ្ជាក់ ៖«វាជាសាលាកម្រិតខ្ពស់ និងផ្ដោតតែលើការសិក្សាមួយមុខ។ យើងមិនបានយល់ដឹងពីកីឡាច្រើនទេ ដូចជា បាល់ទាត់ ឬ កីឡាផ្សេងៗជាដើម។ ប៉ាម៉ាក់របស់ខ្ញុំចូលចិត្តដូរ្យតន្ត្រី ហើយខ្ញុំក៏ចេះលេងខ្លុយដែរ»។

បំពេញក្ដីស្រលាញ់

កាលនៅក្មេង Wiratchai តែងតែមានទឹកចិត្តដើម្បីដើរលើផ្លូវនេះដោយសាររូបគេស្រលាញ់កីឡាកាសអាជីព ពេលទស្សនាតាមកញ្ចក់ទូរទស្សន៍ដែលធ្វើឲ្យខ្លួនហាត់រៀនដោយខ្លួនឯងពេលខ្លះ។

ថ្ងៃមួយទៀត រូបគេបានទស្សនាភាពយន្តមានចំណងជើងថា Nai Ka Nom Tom ដែលបង្ហាញអំពីក្បាច់ប្រយុទ្ធដ៏ល្អមួយ។

«ខ្ញុំបានមើលភាពយន្តនោះជាមួយ ម្ចាស់មេដាយមាសផ្នែកប្រដាល់អូឡាំពិកដំបូងរបស់ថៃ គឺ [Somluck Kamsing] និងតារាប្រដាល់ «មួយថៃ» ជាច្រើនទៀត។ មើលទៅល្អមើលណាស់ ហើយធ្វើឲ្យខ្ញុំស្រលាញ់ក្បាច់គុនកាន់តែច្រើន»។ តារាគុនចម្រុះថ្លែងដូច្នេះ។ មួយថៃ មិនស្ថិតក្នុងចិត្តរបស់ប៉ាម៉ាក់ខ្លួនទេប៉ុន្តែម៉ាក់របស់គេពេញចិត្តនាំ Wiratchai ទៅហាត់តេក្វាន់ដូវិញ ពេលមានអាយុ ១០ ឆ្នាំក្នុងនោះមានក៏មានហាត់ យូដូផងដែរ ដែលរូបគេមិនដឹងថា វាខុសប្លែកគ្នាសោះ។

«ម៉ាក់របស់ខ្ញុំចុះឈ្មោះឲ្យខ្ញុំទៅហាត់ក្បាច់ដែលខ្ញុំមិនពេញចិត្ត ប៉ុន្តែ មិនអាក្រក់ពេកទេ។ ខ្ញុំខកចិត្តបន្តិច។ ខ្ញុំបានហាត់វាពីរបីឆ្នាំ ហើយក៏ឈប់ហាត់។ បន្ទាប់មកនៅឆ្នាំទី៣នៅអនុវិទ្យាល័យ ក៏មានថ្នាក់បង្ហាត់ យូដូ ដូច្នេះខ្ញុំក៏ហាត់ម្ដងទៀត»។ ក្នុងរយៈពេល ពីរបីឆ្នាំ Wiratchai បានហាត់ក្បាច់ផ្សេងគ្នា និងចាប់អារម្មណ៍លើបច្ចេកទេសខុសគ្នាដែរ។ នៅពេលអាយុ ១៥ ឆ្នាំ រូបគេបានមើលក្បាច់ អៃគីដូ នៅលើ PlayStation ហើយក៏មានមិត្តភ័ក្ដិបង្ហាញពី Kung Fu ផងដែរ។ Wiratchai គូសបញ្ជាក់ថា៖«មានសិស្សច្បងម្នាក់មកពីអាមេរិក និងចេះក្បាច់ ជឺជិតស៊ូ ដូច្នេះយើងក៏បានផ្ដុំគ្នាហាត់ក្បាច់គុនចម្រុះតែម្ដង ប៉ុន្តែអត់មានកន្លែងហាត់ត្រឹមត្រូវនោះទេ»។

ដើរខុសជំនាញដោយសារគុនចម្រុះ

Wiratchai បានឲ្យដឹងថា ការហាត់ក្បាច់គុនធ្វើឲ្យប៉ាម៉ាក់របស់ខ្លួនបារម្ភព្រោះចង់ឲ្យកូនមានការងារធម្មតាប៉ុណ្ណោះ។ Wiratchai ជាកូនសិស្សម្នាក់រៀនជំនាញ បដិសណ្ឋារកិច្ចជាភាសាចិន និង ទេសចរណ៍ នៅសាកលវិទ្យាល័យដែលធ្វើឲ្យឳពុកម្ដាយរបស់ខ្លួនសប្បាយចិត្ត ប៉ុន្តែបេះដូងរបស់គេបែរទៅបញ្ច្រាសទិសទៅវិញ។ «ខ្ញុំចង់តេស្តក្បាច់របស់ខ្ញុំដែលបានហាត់រៀនកន្លងទៅ។ ខ្ញុំមានអារម្មណ៍ថាធ្វើបានល្អហើយខ្ញុំចង់ក្លាយជាកីឡាករគុនចម្រុះ នៅថ្ងៃណាមួយ»។ “OneShin” បង្ហាញឆន្ទៈបែបនេះ។ «ប៉ាម៉ាក់របស់ខ្ញុំគិតថា កីឡាករ គឺអាជីពកម្រិតទាប។ ម៉ាក់របស់ខ្ញុំជា គិលានុបដ្ឋាយិកា ហើយគាត់បានមើលឃើញមនុស្សឈឺពេញមួយជីវិត និងមិនចង់ឲ្យកូនឈឺទេ។ ប៉ារបស់ខ្ញុំក៏ដូចគ្នា ហើយគាត់ចង់ដឹងផែនការអនាគតទី២របស់ខ្ញុំ»។

នៅពេល Wiratchai បញ្ចប់ការសិក្សា រូបគេនៅបន្តហ្វឹកហាត់។ បែបណាក្ដីរូបគេខំប្រឹងដើម្បីធ្វើយ៉ាងណាឲ្យ ឳពុកម្ដាយជឿជាក់។

ទីបំផុត Wiratchai ក៏អាចសើចចេញបាន៖«វាប្រើពេលយូរណាស់ ប៉ុន្តែឥឡូវនេះពួកគាត់បានគាំទ្រខ្ញុំ ហើយសប្បាយចិត្តពេលរូបខ្ញុំឈ្នះ។ តែម៉ាក់របស់ខ្ញុំក៏នៅតែស្នើខ្ញុំឲ្យឈប់ជានិច្ច។ វាពិតជាផ្លាស់ប្ដូរច្រើននៅពេល ONE Championship មកដល់ប្រទេសថៃលើកដំបូង ហើយគេបានឃើញខ្ញុំភាគច្រើនដែលបញ្ចេញសមត្ថភាពលើកីឡាថ្មីនេះ បទសម្ភាសន៍របស់ខ្ញុំលើអិនធឺណិត និង ខ្ញុំជាពិធីករនៅទូរទស្សន៍ប៉ុស្តិ៍ថៃដែរ។ ខ្ញុំនៅតែហ្វឹកហាត់ និងធ្វើការជាប្រចាំទោះមិនទាន់ឡើងវ៉ៃ»។

ជានិមិត្តរូបក្បាច់គុនសម័យទំនើប

Wiratchai បានចាប់ផ្ដើមអាជីពនេះនៅឆ្នាំ ២០១១ ហើយក៏ឈ្នះពីរលើកនៅរាជធានីបាងកកប្រទេសថៃ និងក្លាយជាកីឡាករគុនចម្រុះរបស់ ONE Championship ទី២របស់ប្រទេសថៃក្នុងឆ្នាំ ២០១២។

“OneShin” មានជំនាញគាបដោយប្រើដៃទាំងពីរយ៉ាងល្អ។ «មុនដំបូង ខ្ញុំមិនជឿថាខ្ញុំអាចស្ថិតក្នុងអាជីពនេះយូរនោះទេ។ ខ្ញុំគ្រាន់តែសង្ឃឹមថាអាចប្រកួតបានពីរបីដងប៉ុណ្ណោះហើយក្រោយមកទៀតមានឱកាសក្លាយជាគ្រូបង្វឹក។ ខ្ញុំមិនគិតអំពីលុយ ឬ ភាពល្បីអ្វីទេ។ ខ្ញុំគ្រាន់តែស្រលាញ់វានិងធ្វើឲ្យគុនចម្រុះរួមចំណែកក្នុងជីវិតខ្ញុំ។ ខ្ញុំចង់រៀនបន្ថែម និង ហ្វឹកហាត់ឲ្យច្រើនឡើងៗ។ ពេលខ្ញុំទទួលចុះឈ្មោះវ៉ៃនៅ ONE គឺជាឱកាសធំក្លាយជាអ្នកលេងក្បាច់គុនពិតប្រាកដ»។ Wiratchai រំលឹកបែបនេះ។

Wiratchai ជាកីឡាករម្នាក់ក្នុងប្រវត្តិសាស្ត្រគុនចម្រុះរបស់ថៃ។ ក្នុងការប្រកួត ១៣លើកលើសង្វៀនគុនចម្រុះ គេក្លាយជាកីឡាករគុនចម្រុះលំដាប់ទី២បន្ទាប់ពី Dejdamrong Sor Amnuaysirichoke ឬ ហៅ “Kru Rong” ក្នុងចំណោមកីឡាករផ្សេងទៀតនៅប្រទេសថៃ។ រូបគេត្រួសត្រាយផ្លូវសម្រាប់កីឡាករថៃជំនាន់ក្រោយ។ លើសពីនេះទៅទៀត រូបគេ ដើរតួសំខាន់ក្នុងការបណ្ដុះគ្រាប់ពូជនៅប្រទេសថៃ។ យ៉ាងណាក៏ដោយ Wiratchai នៅតែរកវិធីដើម្បីក្លាយជាកីឡាករប្រកួតបានល្អបំផុតលើសង្វៀន សាបព្រោះជំនាញដល់កីឡាករជំនាន់ក្រោយ និងលើកទឹកចិត្តដល់កីឡាករផ្សេងៗក្នុងក្លិបរបស់ខ្លួន។

ស្ថិតក្នុងវ័យ៣១ឆ្នាំ Wiratchai កំពុងស្ថិតក្នុងដំណើរប្រកួតប្រជែង និង រំភើបចិត្តក្នុងការប្រកួតក្នុងនាមជាកីឡាករផង និង គ្រូបង្វឹកផង។ Wiratchai ព្យាយាមបង្កើតការប្រកួតឲ្យកាន់តែទាក់ទាញទោះត្រូវជួបកីឡាករណាក៏ដោយ។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE:KING OF THE JUNGLE នៅសុក្រទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅនៅ ប្រទេសសិង្ហបុរី ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី

មតិយោបល់