- 2020-02-16 02:07:58
- ព័ត៌មាន
តាមពិត UEFA ក៏ធ្លាប់ដាក់ពិន័យក្លឹបក្នុងប្រទេសអង់គ្លេសទាំងមូល មិនឲ្យលេងក្នុងកម្មវិធីអឺរ៉ុប
- 2020-02-16 02:07:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិត UEFA ក៏ធ្លាប់ដាក់ពិន័យក្លឹបក្នុងប្រទេសអង់គ្លេសទាំងមូល មិនឲ្យលេងក្នុងកម្មវិធីអឺរ៉ុប
ចន្លោះមិនឃើញ
សហព័ន្ធសហភាពបាល់ទាត់ទ្វីបអឺរ៉ុប ដែលហៅកាត់ថា UEFA ធ្លាប់បានដាក់បម្រាមក្លឹបអង់គ្លេសទាំងអស់មិនឲ្យលេងក្នុងកម្មវិធីទ្វីបអឺរ៉ុប។
ការដាក់បម្រាមនេះធ្វើឡើងដោយសារតែមានបញ្ហាអំពើហិង្សាដែលបង្កឡើងដោយអ្នកគាំទ្រក្លឹប Liverpool កំឡុងប្រកួតផ្ដាច់ព្រ័ត្រ European Cup (UEFA Chmapions League បច្ចុប្បន្ន) ក្នុងឆ្នាំ ១៩៨៥ ប៉ះនឹងក្លឹបអ៊ីតាលី Juventus នៅកីឡដ្ឋាន Heysel ប្រទេសបែលហ្សិក។
ដើមហេតុនៃអំពើហិង្សានេះគឺបង្កឡើង ដោយការកំណត់ឲ្យមានអ្នកគាំទ្រអព្យាក្រឹត្យ (មិនគាំទ្រក្រុមណាមួយឡើយ) ច្រើនពេកដែលបង្កឲ្យមានអ្នកគាំទ្រចម្រុះដែលក្នុងនោះ ភាគច្រើនជាជនជាតិអ៊ីតាលី (ដោយសារតែនៅបែលហ្សិកមានសហគមន៍ជនជាតិអ៊ីតាលីច្រើន) បានចូលរួមគាំទ្រ Juventus នៅតំបន់អព្យាក្រឹត្យ (នៅក្បែរតំបន់អ្នកគាំទ្រ Liverpool)។
មុនពេលប្រកួតជាងមួយម៉ោង អ្នកគាំទ្រ Liverpool បានបង្កអំពើហិង្សាទៅលើអ្នកគាំទ្រអ៊ីតាលី ដោយបានបណ្ដួលនូវជញ្ជាំងកីឡដ្ឋាននោះ ដែលបណ្ដាលឲ្យមនុស្ស ៣៩ស្លាប់ និងរបួសជាង ៦០០នាក់។ យ៉ាងណាក៏ដោយ ប្រកួតនៅតែបន្តដំណើរការ ដែលកាលនោះ Juventus បានឈ្នះក្នុងលទ្ធផល ១ ទល់នឹង ០។
បន្ទាប់ពីហេតុការណ៍តក់ស្លុតនោះ UEFA បានដាក់បម្រាមមិនឲ្យក្លឹបអង់គ្លេសទាំងអស់ចូលរួមប្រកួតក្នុងកម្មវិធីទ្វីបអឺរ៉ុបចំនួន ៥ឆ្នាំ ហើយសម្រាប់ក្លឹប Liverpool វិញជាប់បម្រាមដោយមិនមានកាលកំណត់។ ក្រោយមកក្លឹប Liverpool ត្រូវបានលើកលែងបម្រាមនេះវិញ និងចូលលេង UEFA Cup Winners' Cup នៅឆ្នាំ ១៩៩២៕