• 2020-02-13 10:43:02
  • បាល់ទាត់

តាំង​ពី​ចូល Barca មក Messi បន្ត​កុងត្រា​ប៉ុន្មាន​ដង​ហើយ?

  • 2020-02-13 10:43:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ Lionel Messi បាន​រួមរស់​ជាមួយ​ក្លឹប Barcelona យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​គេ​ក៏​បាន​បន្ត​កុងត្រា​ជា​ច្រើន​លើក​ ជា​ច្រើន​សារ​ដែរ ដែល​ជា​ថ្នូរ​បន្ត​នៅ​ជាមួយ​ក្លឹប​កាតាឡាន់​នេះ​បន្ត​ទៀត​។

Messi មក​ទល់​ពេល​នេះ​បន្ត​កុងត្រា​ចំនួន ៨​លើក​មក​ហើយ។

  • កីឡាករ​រូប​នេះ​បន្ត​កុងត្រា​ដំបូង​បង្អស់​នៅ​ឆ្នាំ​២០០៥ គេ​បន្ត​កុងត្រា​ជាមួយ​ក្លឹប​នេះ រហូត​ដល់​ឆ្នាំ ២០១០។

  • Messi បន្ត​កុងត្រា​លើក​ទី២ ខែ​កញ្ញា​ ឆ្នាំ២០០៥ រហូត​ដល់​ឆ្នាំ២០១៤។

  • ខ្សែ​ប្រយុទ្ធ​រូប​នេះ​ត​លើក​ទី៣ នៅ​ឆ្នាំ២០០៧ ក្រោយ​ពី​ស៊ុត​ Hat-Trick ចូល​ Real Madrid ដោយ​លើក​នេះ​មិន​បន្ត​រយៈពេល​នៅ​ Camp Nou ប៉ុន្តែ​ដំឡើង​ប្រាក់ខែ​រហូត​ដល់​ទៅជាង ១២​ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍។

  • នៅ​ឆ្នាំ២០០៨ គេ​បាន​បន្ត​ជា​លើក​ទី៤ ដោយ​ទទួល​កេរ​អាវ​លេខ ១០​ពី​ Ronaldinho។

  • Messi បន្ត​កុងត្រា​ជា​លើក​ទី៥ នៅ​ឆ្នាំ២០០៩ ដែល​បន្ត​រហូត​ដល់​ឆ្នាំ ២០១៦។

  • នៅ​ឆ្នាំ២០១៣ Messi បន្ត​កុងត្រា​ជា​លើក​ទី ៦ រហូត​ដល់​ឆ្នាំ២០១៨។

  • នៅ​ឆ្នាំ២០១៤ បន្ត​ជា​លើក​ទី ៧ រហូត​ដល់​ឆ្នាំ២០១៨ ប៉ុន្តែ​លើក​នេះ​បន្ថែម​ទឹកលុយ​លើស​មុន​ទៀត​។

  • នៅ​ឆ្នាំ២០១៧ Messi បន្ត​កុងត្រា​ជា​លើក​ទី ៨ រហូត​ដល់​ឆ្នាំ​២០២១៕

អាន​បន្ត​៖

ប្រភព៖ AS English ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់