- 2020-01-20 13:48:00
- បាល់ទាត់
អ្នកចាំទីដៃទី២ Man Utd ជួបគ្រោះថ្នាក់ចរាចរណ៍ ពេលជិះទៅហាត់
- 2020-01-20 13:48:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចាំទីដៃទី២ Man Utd ជួបគ្រោះថ្នាក់ចរាចរណ៍ ពេលជិះទៅហាត់
ចន្លោះមិនឃើញ
អ្នកចាំទីអាហ្សង់ទីន Sergio Romero បានប្រទះរងគ្រោះថ្នាក់ចរាចរណ៍ កាលពីពេលអម្បាញ់មិញនេះ នៅពេលជិះឡាន Lamboorghini ថ្លៃជាង ២២ម៉ឺនដុល្លារ ទៅកន្លែងហ្វឹកហាត់របស់ក្លឹប Manchester United។
បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន The Sun បានឲ្យដឹងថា ឡានរបស់កីឡាករអ្នកចាំទីដៃទី២ រូបនេះ បានខូចខាតយ៉ាងដំណំ ដោយសារតែផ្លូវរអិលបុករនាំងអមចិញ្ចើមផ្លូវ។ ប៉ុន្តែសាមីខ្លួន មិនមានរបួសអ្វីឡើយ។
បើតាមការបញ្ជាក់របស់ក្លឹប Manchester United បានឲ្យដឹងថា Romero បានមកហាត់ជាមួយក្រុមធម្មតា ទោះមានគ្រោះថ្នាក់ចរាចរណ៍ក៏ដោយ។
សារព័ត៌មាន Daily Mail បានចុះផ្សាយឡានទំនើបរបស់អ្នកចាំទីអាហ្សង់ទីនរូបនេះ បានទិញកាលពីឆ្នាំ២០១៧កន្លងទៅ ក្រោយពីឈ្នះក្លឹប Southampton ហើយលើកពាន Carabao៕