- 2020-01-06 07:24:10
- បាល់ទះ
ទស្សនាសមត្ថភាពលេងរបស់ គួន មុំ កាលនៅស៊ីហ្គេមទល់នឹងឥណ្ឌូណេស៊ី
- 2020-01-06 07:24:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនាសមត្ថភាពលេងរបស់ គួន មុំ កាលនៅស៊ីហ្គេមទល់នឹងឥណ្ឌូណេស៊ី
ចន្លោះមិនឃើញ
កីឡាករបាល់ទះកម្ពុជា គួន មុំ នឹងចាកចេញពីក្លឹបវិសាខា ទៅចូលរួមលេងឲ្យក្លឹប JAKARTA GARUDA របស់ឥណ្ឌូណេស៊ីរយៈពេល៣ខែ បន្ទាប់ពីបានចរចាទិញកាលពីពេលថ្មីនេះៗនេះ។
ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩នាប្រទេសហ្វីលីពីនកន្លងទៅ គួន មុំក៏ជាសមាជិកសំខាន់ម្នាក់ក្នុងក្រុមជម្រើសជាតិបាល់ទះកម្ពុជា។ គេបានជួយកម្ពុជាឈ្នះវៀតណាម នៅវគ្គសន្សំពិន្ទុក្នុងពូល ប៉ុន្តែចាញ់ហ្វីលីពីននិងឥណ្ឌូណេស៊ី។
អាចនិយាយបានថា ដោយសារមើលឃើញសមត្ថភាពរបស់ គួន មុំ នៅព្រឹត្តិការណ៍ខាងលើ ទើបធ្វើឲ្យក្លឹប JAKARTA GARUDA ចាប់អារម្មណ៍ទិញយកទៅ។ សម្រាប់វីដេអូខាងក្រោមនឹងបង្ហាញពីបច្ចេកទេសរបស់ គួន មុំ ទាំងស្រុងកាលជួបឥណ្ឌូណេស៊ីនៅស៊ីហ្គេម២០១៩។ បញ្ជាក់៖ គួន មុំ ពាក់អាវលេខ១៥៕