- 2020-01-06 02:22:18
- បាល់ទះ
ចូលរួមត្រេកអរ! កីឡាករបាល់ទះកម្ពុជា គួន មុំ ត្រូវបានក្លឹបឯប្រទេសឥណ្ឌូណេស៊ីទិញទៅលេង
- 2020-01-06 02:22:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលរួមត្រេកអរ! កីឡាករបាល់ទះកម្ពុជា គួន មុំ ត្រូវបានក្លឹបឯប្រទេសឥណ្ឌូណេស៊ីទិញទៅលេង
ចន្លោះមិនឃើញ
កីឡាករបាល់ទះជម្រើសជាតិកម្ពុជា និងជាសមាជិកក្លឹបវិសាខា គួន មុំ នឹងចេញទៅប្រទេសឥណ្ឌូណេស៊ី ថ្ងៃនេះហើយបន្ទាប់ពីមានក្លឹបបាល់ទះលីគកំពូលមួយនៅទីនោះបានចរចាទិញឲ្យជួយលេង។
លោក សាន សុក្រិត គ្រូបង្វឹកក្លឹបបាល់ទះវិសាខា បានឲ្យដឹងថា នេះជាការបោះជំហានមួយទៀតហើយសម្រាប់បាល់ទះកម្ពុជា ជាពិសេសសមត្ថភាពកីឡាករតែម្ដង បន្ទាប់ពីមានការខំប្រឹងប្រែងហ្វឹកហាត់ និងការព្យាយាមកន្លងទៅ។
គ្រូបង្វឹករូបនេះបន្តថា ឯកឧត្ដម ស សុខា ប្រធានក្លឹប និងខ្លួនលោកផ្ទាល់គឺមានចិត្តសប្បាយរីករាយជាខ្លាំង ក្រោយបានកីឡាករឆ្នើមរបស់ក្លឹបបានគេទិញយកទៅជួយលេងគេបែបនេះ។ ព្រោះថាពីមុនមកមានកីឡាករមួយចំនួនបានត្រឹមទៅលេងនៅឯប្រទេសថៃនោះទេ ប៉ុន្តែលើកនេះបានទៅលេងដល់ឥណ្ឌូណេស៊ី។
គ្រូខាងលើនេះជឿជាក់ថា នេះជាបទពិសោធថ្មីបន្ថែមទៀតហើយសម្រាប់ គួន មុំ ដើម្បីអភិវឌ្ឍន៍ខ្លួនក៏ដូចជារៀនពីគេមកវិញ ព្រោះឥណ្ឌូណេស៊ី ជាប្រទេសដែលខ្លាំងខាងវិស័យបាល់ទះមួយផងដែរ ជាក់ស្ដែងស៊ីហ្គេមពីរលើកចុងក្រោយនេះ ២០១៧ ឈ្នះមេដាយប្រាក់ និង ឆ្នាំ ២០១៩ ថ្មីៗនេះឈ្នះមេដាយមាសថែមទៀតផង។ របៀបនៃការលេងគឺប្លែកខុសពីកម្ពុជា ដូច្នេះហើយនេះអាចចាត់ទុកថាការសន្សំបទពិសោធបន្ថែម។
រំលឹកដែរថា កីឡាករបាល់ទះ គួន មុំ នឹងត្រូវចាកចេញពីកម្ពុជានារសៀលថ្ងៃនេះហើយ ដើម្បីទៅជួយលេងឲ្យក្លឹបបាល់ទះ JAKARTA GARUDA ក្នុងលីគកំពូលរបស់ឥណ្ឌូណេស៊ី រយៈពេល ៣ខែទើបវិលមកវិសាខាវិញ៕