- 2019-11-27 05:08:11
- បាល់ទះ
ស្មាត់ ឌូក និយាយអ្វីខ្លះមកកាន់អ្នកគាំទ្រខ្លួនមុនហោះទៅស៊ីហ្គេម ហ្វីលីពីន យប់មិញ
- 2019-11-27 05:08:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាត់ ឌូក និយាយអ្វីខ្លះមកកាន់អ្នកគាំទ្រខ្លួនមុនហោះទៅស៊ីហ្គេម ហ្វីលីពីន យប់មិញ
ចន្លោះមិនឃើញ
ស្មាត់បាល់ទះល្បីឈ្មោះនៅកម្ពុជា ជុក សោភា ហៅ ឌូក សូមឲ្យនិយមទស្សនាបាល់ទះទាំងអស់អ្នកចូលរួមគាំទ្រក្រុមកីឡាករបាល់ទះកម្ពុជា ប្រកួតស៊ីហ្គេម ២០១៩ ខណៈរូបគេសង្ឃឹមខ្ពស់នឹងទទួលបានលទ្ធផលល្អជូនប្រទេស។
កីឡាករបាល់ទះរហស្សនាម ឥន្ទ្រីពិឃាដ ខាងលើនេះបានឲ្យដឹងថា ចាប់តាំងពីការប្រមូលផ្ដុំជម្រើសជាតិដើម្បីហ្វឹកហាត់មកគឺបានប្រហែល៧ខែមកហើយ គិតទៅបានយូរនិងសមត្ថភាពមានការកើនឡើងច្រើន។
ការរីកចម្រើននៃការហ្វឹកហាត់កន្លងទៅនេះ ស្មាត់បាល់ទះល្បីឈ្មោះខាងលើនេះ បញ្ជាក់ថាក្នុងនោះមានដូចជាវ៉ៃសេវាបានល្អជាងមុន គប់បាល់ក៏ល្អ និងការពាររឹតតែប្រសើរជាងមុន ដូច្នេះហើយទើប ឌូក ដាក់ការសង្ឃឹមរហូតដល់ ៧០% អាចរកជ័យជម្នះ ឬមេដាយជូនប្រទេសជាតិ។
កីឡាករបាល់ទះឆ្នេរខ្សាច់រូបនេះបន្តថា សូមប្រជាជនកម្ពុជាចូលរួមលើកស្ទួយវិស័យបាល់ទះកម្ពុជាឲ្យរីកចម្រើនទៅមុខទៀត និងជួយលើកទឹកចិត្តក្រុមកីឡាករកម្ពុជារួមទាំងខ្លួនផងដែរ ដើម្បីស្វែងរកជ័យជម្នះនៅស៊ីហ្គេម លើកទី៣០ ឯប្រទេសហ្វីលីពីន។
រំលឹកដែរថា ជុន សោភា ហៅស្មាត់ ឌូក ជាកីឡាករបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជា ម្សិលមិញនេះបានចេញដំណើរជាមួយមិត្តរួមក្រុម និងគ្រូ១រូប ទៅប្រទេសហ្វីលីពីនហើយ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតស៊ីហ្គេម ២០១៩។ ក្រុមបាល់ទះឆ្នេរខ្សាច់នៅស៊ីហ្គេម នឹងត្រូវចាប់ផ្ដើមប្រកួតនៅថ្ងៃទី២៩ ចុងខែធ្នូនេះ។ ចំណែកក្រុមបាល់ទះក្នុងសាលរបស់កម្ពុជាវិញនឹងត្រូវចេញទៅនៅថ្ងៃ៣០ ខែវិច្ឆិកា ២០១៩៕
វីដេអូ៖