• 2015-09-29 21:56:12
  • ប្រវត្តិ​​
រំលឹក​ ឆ្នាំ​​១៩៧២ ​ជា​ពេល​បាល់ទាត់​កម្ពុជា​​ឈ្នះ​ថៃ​ ២-០​ រំលឹក​ ឆ្នាំ​​១៩៧២ ​ជា​ពេល​បាល់ទាត់​កម្ពុជា​​ឈ្នះ​ថៃ​ ២-០​
  • 2015-09-29 21:56:12
  • ប្រវត្តិ​​

១៩៧២​ ​ជា​ឆ្នាំ​​ដែល​ថៃ​ ទទួល​បាន​មេរៀន​មួយ​ដ៏​ជូរចត់​​​ដោយ​ចាញ់​ក្រុម​កម្ពុជា​ ២-០ នៅ​ក្នុង​ពាន​រង្វាន់​ Jakarta Anniversary Tournament ​ក្រោយ​ពី​ថៃ​យក​ឈ្នះ​កម្ពុជា​​​ក្នុង​ពាន​រង្វាន់​ Asian Cup ​បាន​មួយ​ខែ។ កាល​ជំនាន់​​នោះ​ថៃ​​ ​ពិត​​ជា​មាន​ប្រៀប​ក្នុង​ពាន​រង្វាន់​ ទ្វីប​អាស៊ី​(Asian Cup)​ ដោយ​សារ​​ថៃ​​ជា​ម្ចាស់​ផ្ទះ។​ ទោះ​យ៉ាង​ណា​ បើ​តាម​ការ​ឲ្យ​ដឹង​​ពី​លោក ​ប៉ែន ផាត​ អតីត​ខ្សែ​ប្រយុទ្ធ​ប្រវត្តិសាស្ត្រ​​​ដែល​មាន​រហស្ស​នាម​ថា​ «ពស់​កេងកង​» ​នោះ​គឺ​ថា​​ បាល់ទាត់​ថៃ​មិន​​ជា​លើស​​កម្ពុជា​ប៉ុន្មាន​ឡើយ​ពោល​ប្រហាក់​ប្រហែល​គ្នា។ ​ ​តាម​ប្រវត្តិ​ជាក់​ស្ដែង​ ថៃ​ ​​មិន​ដែល​ស៊ី​កម្ពុជា​លើស​ពី​ពីរ​គ្រាប់​ឡើយ​​ចាប់​តាំង​ពី​ឆ្នាំ​១៩៧២ ដល់​ ១៩៧៤។