• 2017-12-20 02:03:03
  • ប្រវត្តិ​​

កីឡា​ការិនី​កម្ពុជា​១០​រូប​​លេច​ធ្លោ​​បំផុត​​ប្រចាំ​ឆ្នាំ​២០១៧

  • 2017-12-20 02:03:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាការិនី​ជា​ច្រើនរូប​ដែល​ទទួល​បាន​ជោគជ័យ​ខ្លាំង​សម្រាប់​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ។ អ្នក​ខ្លះ​ទទួល​បាន​មេដាយ​កម្រិត​ទ្វីប​អាស៊ី​ និង​អ្នក​ខ្លះ​ទៀត​បាន​កម្រិត​ពិភព​លោក។ ខាង​ក្រោម​ជា​កីឡា​ការិនី​​កម្ពុជា​១០​រូប​ដែល​ឈ្នះ​មេដាយ​មាស​កម្រិត​អាស៊ី​ និង​ពិភព​លោក​។

១- កីឡា​ការិនី​ ពៅ​ សុខា ឈ្នះ​មេដាយ​ពិភព​លោក​៥​ គឺ​មាស​១​ ប្រាក់​៣ និង​សំរឹទ្ធ​១​​ពី​ការ​ប្រកួត​ជើង​ឯក​វ៉ូវីណាម​ពិភព​លោក​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

កីឡាការិនី ពៅ សុខា (ឆ្វេង​ទី​២) ពេល​ឈ្នះ​មេដាយ​មាស​ពិភព​លោក

២- កីឡា​ការិនី​ សឿ ច័ន្ទលក្ខិណា​ ឈ្នះ​មេដាយ​ពិភព​លោក​៥​​គឺ​​មេដាយ​មាស​១​ ប្រាក់​១​ និង​សំរឹទ្ធ​៣​​ពី​ការ​ប្រកួត​ជើង​ឯក​វ៉ូវីណាម​ពិភព​លោក​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

កីឡាការិនី សឿ ច័ន្ទលក្ខិណា ឈ្នះ​មេដាយ​ពិភព​លោក

៣- កីឡា​ការិនី​ ប៉ាល់ ឆរស្មី ឈ្នះ​មេដាយ​ពិភព​លោក​៤​គឺ​ ​មាស​២ និង​ប្រាក់​២​​​ពី​ការ​ប្រកួត​ជើង​ឯក​វ៉ូវីណាម​ពិភព​លោក​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

កីឡាការិនី ប៉ាល់ ឆរស្មី (មុខ)​ពេល​ដង្ហែ​មេដាយ​ពិភ​ព​លោក

៤- កីឡា​ការិនី​ ​ដួង ឌីណា​ ឈ្នះ​មេដាយ​ប្រាក់​១​ (​ជា​គូ​ជា​មួយ​សៅ សុភារ៉ាន់)​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី។

កីឡាការិនី ដួង ឌីណា

៥- កីឡា​ការិនី​ ស្រ៊ាង សុរ៉ាឃីម ​​ឈ្នះ​មេដាយ​ប្រាក់​​ពិភព​លោក​១​​ពី​ការ​ប្រកួត​ជើង​ឯក​ប៉េតង់​ពិភព​លោក​នៅ​ប្រទេស​ប្រទេស​បែលហ្សិក​ និង​មេដាយ​សំរឹទ្ធ​១​ពី​ការ​ប្រកួត​ប៉េតង់​​ពិភព​លោក​នៅ​ប្រទេស​ចិន។​​

កីឡាការិនី ស៊្រាង សុរ៉ាឃីម (ស្តាំ​ទី​១)​ពេល​ហែ​មេដាយ​ប្រាក់​ពិភព​លោក

៦- កីឡា​ការិនី​ កែ ឡេង ​ឈ្នះ​មេដាយ​មាស​ពិភព​លោក​១​ពី​ការ​ប្រកួត​ជើង​ឯក​ប៉េតង់​ពិភព​លោក​នៅ​ប្រទេស​ចិន​​​ និង​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម​១​ (ឈ្នះ​ជា​គូ​ជា​មួយ​​ អ៊ុក ស្រីមុំ)​​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី។​​

កីឡាការិនី កែ ឡេង ពេលឈ្នះ​មេដាយ​មាស​ស៊ីហ្គេម
កីឡាការិនី កែ ឡេង ឈ្នះ​មេដាយ​មាស​ពិភព​លោក

៦- ​កីឡា​ការិនី​ អ៊ុក ស្រីមុំ ​ឈ្នះ​មេដាយ​មាស​​ពិភព​លោក​១​​ពី​ការ​ប្រកួត​ជើង​ឯក​ប៉េតង់​ពិភព​លោក​នៅ​ប្រទេស​បែលហ្សិក​ ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម​១ (ឈ្នះ​ជា​គូ​​ជា​មួយ​ កែ ឡេង)​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​ និង​ឈ្នះ​មេដាយ​សំរឹទ្ធ​អាស៊ី​១​ពី​ការ​ប្រកួត​ជើង​ឯក​ប៉េតង់​ទ្វីប​អាស៊ី​នៅ​ប្រទេស​ថៃ។​​​​

កីឡាការិនី អ៊ុក ស្រីមុំ (ស្តាំ)​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម
កីឡាការិនី អ៊ុន ស្រីមុំ ពេល​ដង្ហែ​មេដាយ​មាស​ពិភព​លោក

៨- កីឡា​ការិនី​ ស៊ន សៀវម៉ី ឈ្នះ​មេដាយ​​មាស​ស៊ីហ្គេម​១​​​​​ពី​​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី។

កីឡាការិនី ស៊ន សៀវម៉ី ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម

៩- កីឡា​ការិនី​ ម៉ៅ ម៉ូនីតា ឈ្នះ​មេដាយ​ប្រាក់​ពិភព​លោក​២​ពី​ការ​ប្រកួត​ជើង​ឯក​វ៉ូវីណាម​ពិភព​លោក​នៅ​ប្រទេស​ឥណ្ឌា (​១​វិញ្ញាសា​​គូ​ជា​មួយ​កីឡាការិនី សឿ លក្ខិណា និង​១​ទៀត​វិញ្ញាសា​ក្រុម​ប្រុស​៣ ស្រី​​មាន​ សាន សុជាតិ, ជិន ពិសិដ្ឋ, ថិន ឌីន, ប៉ាល់ ឆរស្មី, ពៅ សុខា និង ម៉ៅ ម៉ូនីតា)។

១០- កីឡា​ការិនី​ ស៊ឹម រចនា ឈ្នះ​មេដាយ​មាស​១​ពី​​ការ​ប្រកួត​​តេក្វាន់ដូ​ជើង​ឯក​ពិភព​លោក​​ World Taekwando Championship of the Ambassador's Cup​នៅ​ប្រទេស​កួរ៉េ​ និង​​មេដាយ​ប្រាក់​១​​ពី​ការ​ប្រកួត​ជើង​ឯក​មួយ​​ទៀត​នៅ​កូរ៉េ​៕​

កីឡាការិនី ស៊ឹម រចនា ពេល​ឈ្នះ​មេដាយ​មាស

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់