• 2017-08-27 09:37:19
  • ព័ត៌មាន

អបអរ កម្ពុជា​បាន​មេដាយ​សំរឹទ្ធ​មួយ​ទៀត​ហើយ​ក្នុង​កីឡា​តេក្វាន់ដូ

  • 2017-08-27 09:37:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡា​ការិនី​កូន​កាត់​អាមេរិក Tubbs Casandre Nicole ​ទទួល​បាន​មេដាយ​សំរឹទ្ធ​ក្នុង​ប្រភេទ​កីឡា​តេក្វាន់ដូ ​មុន​នេះ​បន្តិច ​ក្រោយ​ពី​ចាញ់​កីឡាករ​ថៃ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

Nicole ​ប្រកួត​ក្នុង​វិញ្ញាសា Kyorugi (Feature) ​ហើយ​រូប​នាង​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​តែ​ម្ដង ​ក្រោយ​ពី​ធ្វើ​ការ​ចាប់​គូ​រួច ដោយ​មិន​បាច់​ចាំ​ត្រូវ​ប្រកួត​ជម្រុះ​សិន​នោះ​ទេ។ តែ​គួរ​ឱ្យ​សោកស្ដាយ​នៅ​ត្រឹម​វគ្គ​នេះ នាង​ធ្វើ​មិន​សូវ​បាន​ល្អ ​ដោយ​ចាញ់​ពិន្ទុ​កីឡា​ការិនី​ថៃ ​ក្នុង​លទ្ធផល ១៣-៤ ​នៅ​មុន​នេះ​បន្តិច។

ចំពោះ​ប្រភេទ​កីឡា​តេក្វាន់ដូ​នេះ​ដែរ ​កម្ពុជា​នៅ​មាន​កីឡាករ កីឡារិនី ​ច្រើន​ទៀត​ដែល​ត្រូវ​ចូលរួម​ប្រកួត​ ហើយ​ត្រូវ​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី ២៩​ឯ​ណោះ។ ដោយ​ឡែក​សម្រាប់​កីឡា​ការិនី ស៊ន សៀវម៉ី ​វិញ​នឹង​ប្រកួត​នៅ​ថ្ងៃ​ទី​២៩​តែ​ម្ដង៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់