• 2017-07-24 06:20:00
  • ព័ត៌មាន

កម្ពុជា​មាន​លក្ខណៈ​ពិសេស​អាច​​នឹងយក​មេដាយ​ជើង​ឯក​ពិភពលោក​កីឡា​សូរីនហ្ស៊ីកាំប៉ូ​ នៅ​អាមេរិក

  • 2017-07-24 06:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ កីឡា​ការិនី​កម្ពុជា​មាន​សង្ឃឹម​ច្រើន​ថា​នឹង​ឈ្នះ​មេដាយ​ក្នុង​ព្រឹត្តិការ​ ជើង​ឯក​ពិភពលោក​កីឡា​សូរីនហ្ស៊ីកាំប៉ូ​​ នៅ​សហរដ្ឋ​អាមេរិក​នេះ។​

អត្តពលិក​៣រូប​របស់​កម្ពុជា

លោក​ ឡាច​ ចាន់សុវណ្ណ​ ដែល​ជា​ប្រធាន​សហព័ន្ធ​កីឡា​សូរីនហ្ស៊ីកាំប៉ូ​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​កម្មវិធី​ប្រកួត​ជើង​ឯក​ពិភពលោក​នៃ​កីឡា​សូរីនហ្សីកាំប៉ូ​ ដែល​នឹង​ធ្វើ​ឡើង​នៅ​សហរដ្ឋអាមេរិក នេះ​​ ខាង​កម្ពុជា​បញ្ជូន​កីឡាករ​ កីឡា​ការិនី​៣រូប​ ឲ្យ​ទៅ​ចូលរួម​លើ​វិញ្ញាសា​សម្ដែង។​

ប្រធាន​សហព័ន្ធ​រូប​នេះ​បន្ត​ថា​ ដោយ​យោង​តាម​បទ​ពិសោធ​ឈ្នះ​មេដាយ​កន្លង​មក​ រួម​និង​សមត្ថភាព​ហ្វឹកហាត់​ ហើយ​ជា​កីឡា​ការិនី​ជើង​ចាស់​ទៀត​នោះ​ លោក​សង្ឃឹម​ខ្លាំង​ថា​ពួក​គេ​នឹង​ឈ្នះ​ក្នុង​ការ​ប្រកួត​នៅ​សហរដ្ឋ​អាមេរិក​នេះ។​ តាម​ការ​លើក​ឡើង​របស់​លោក​គ្រូ​ជនជាតិ​ជប៉ុន​ដែល​តែងតែ​មក​ជួយ​បង្ហាត់​ដល់​កម្ពុជា​ បាន​ប្រាប់​លោក​ ឡាច​ ចាន់សុវណ្ណ​ ថា​ កីឡាករ​ កីឡា​ការិនី​កម្ពុជា​ ពួក​គេ​មាន​សមត្ថភាព​ខ្ពស់។​ អ្វី​ដែល​លោក​ឃើញ​ទៀត​នោះ​គឺ​លក្ខណៈ​ពិសេស​អំណោយ​ផល​ពី​ធម្មជាតិ​របស់​កីឡា​ការិនី​កម្ពុជា​ ដែល​ធ្វើ​បាន​ល្អ​ខ្លាំង​ដល់​កម្រិត​មួយ​ ដែរ​អ្នក​ផ្សេង​ពិបាក​និង​ធ្វើ​ដូច​បាន។​

លោក​គ្រូ​ ឡាច​ ចាន់សុវណ្ណ​ ទី២​ពី​ខាង​ឆ្វេង​ទៅ

លោក​ ឡាច​ ចាន់សុវណ្ណ​ បាន​បន្ត​ថា​ បើ​តាម​ការ​មើល​ពី​ប្រវត្តិ​ប្រកួត​របស់​កីឡា​ការិនី​ដែល​នឹង​ត្រូវ​ប៉ះ​កម្ពុជា​ពួក​គេ​សុទ្ធ​តែ​ក្មេង​ៗ​ជំនាន់​ក្រោយ​ៗ​ កីឡា​ការិនី​កម្ពុជា ​ដូច្នេះ​កីឡា​ការី​កម្ពុជា​២រូប​នេះ​សង្ឃឹម​ខ្ពស់​ជាង​គេ​ថា​នឹង​ឈ្នះ​មេដាយ។​ សម្ដី​លោក ​ឡាច​ ចាន់សុវណ្ណ​ «សូម​ឲ្យ​បង​ប្អូន​ខ្មែរ​នៅ​អាមេរិក​កុំ​ភ្លេច​ជួយ​គាំទ្រ​ទាំង​ទឹក​ចិត្ត​ក្ដី​ឬ​ជា​ថវិកា​ក្ដី​ដើម្បី​ឲ្យ​ពួក​គេ​រឹតតែ​ខំប្រឹង​បន្ថែម​ទៀត​ប្រកួត​យក​មេដាយ​ជូន​ជាតិ»។​

កីឡាករ​ កីឡា​ការិនី​ថត​រូប​ជុំ​គ្នា

គូ​បញ្ជាក់​ថា​កីឡាករ​ កីឡា​ការិនី​៣រូប​ដែល​នឹង​ទៅ​ប្រកួត​នៅ​សហរដ្ឋអាមេរិក​នោះ​រួម​មាន​ ទី១​កីឡាករ​ ឌុន​ សម្ផស្ស​ ទី២​ កីឡា​ការិនី​ សុវណ្ណ​ រចាន​ និង​ទី៣​ កីឡា​ការិនី​ សុវណ្ណ​ រតនៈ។​ ពួក​នឹង​ចេញ​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី​ ២៧​ ខែ​កក្កដា​ ២០១៧​ ដើម្បី​ទៅ​ចូលរួម​ប្រកួត​ជើង​ឯក​ពិភពលោក​កីឡា​សូរីនហ្ស៊ីកាំប៉ូ​នៅ​សហរដ្ឋអាមេរិក​ ដែល​ចាប់​ផ្ដើម​ប្រកួត​នៅ​ចាប់​ពី​ថ្ងៃ​ទី​២៩​ ត​ទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់