• 2017-07-12 04:31:05
  • ព័ត៌មាន

​រត់​ប្រណាំង​ម៉ារ៉ាតុង​អង្គរ​ ធ្វើ​ឡើង​​ក្នុង​​គោលបំណង​សំខាន់​៣​យ៉ាង

  • 2017-07-12 04:31:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​​អង្គរ​ នឹង​ធ្វើ​ឡើង​​នា​ថ្ងៃ​​ទី​៦ ខែ​សីហា ឆ្នាំ​២០១៧ ដែល​ទិវា​នេះ​ផ្ដោត​សំខាន់​​ក្នុង​គោល​បំណង​​ចំនួន ៣​យ៉ាង។

  • ទី​១​-ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​មាន​ការ​កើន​ឡើង​ក្នុង​រដូវ​ភ្លៀង ​ដែល​រដូវ​នេះ​​​ចំនួន​​អ្នក​មក​លេង​កម្ពុជា​​​មាន​ការ​ធ្លាក់​ចុះ

  • ទី២-ធ្វើ​ឡើង​ដើម្បី​ប្រមូល​ថវិកា​​​ ដើម្បី​សប្បុរសធម៌

  • ទី៣-​​រៀប​ចំ​​បំផុស​​មហា​ជន​ឲ្យ​មាន​ចិត្ត​​ការពារ​បរិស្ថាន​នៅ​តំបន់​អង្គរ

ឯក​ឧត្ដម​ វ៉ាត់ ចំរើន

​​បើ​តាម​ប្រសាសន៍​ឯក​ឧត្ដម​ វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ឲ្យ​ដឹង​ថា គោល​បំណង​សំខាន់​​ទាំង​បី​ខាង​លើ​​គឺ​​ជា​ចំណុច​ចម្បង​នៃ​ការ​រៀប​ចំ​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​អង្គរ។ ​​​​ឆ្នាំ​នេះ​​​​អ្នក​ចុះ​ឈ្មោះ​​រួច​រាល់​មាន​​​​ចំនួន​ ៣​២៥៥ នាក់​ក្នុង​នោះ​ខ្មែរ​មាន​ ១៧៥៥ នាក់​ និង​បរទេស​មាន​ចំនួន ១៥០០​នាក់​មក​ពី​៥១ ប្រទេស។

​ឯក​ឧត្ដម​រូប​នេះ​បន្ថែម​ថា ​​កាល​ពី​ឆ្នាំ​មុន​មាន​ត្រឹម​ប្រមាណ​ជិត ៣ពាន់​នាក់ ដោយ​ឡែក​ឆ្នាំ​នេះ​បើ​គិត​សរុប​ទាំង​សិស្ស​អាច​កើន​ឡើង​ឡើង​រហូត​ដល់​ទៅ​​ជិត ៤​ពាន់​​នាក់​។ ​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រួម​​គឺ​បាន​បើក​តាំង​ពី​ដើម​ឆ្នាំ​២០១៧ ​សម្រាប់​ភ្ញៀវ​បរទេស ​គណៈកម្មាធិការ​បាន​សម្រេច​បិទ​​ត្រឹម​​​ថ្ងៃ​នេះ ​ចំពោះ​​ប្រជាពលរដ្ឋ​​ខ្មែរ​គឺ​នៅ​បន្ត​បើក​ឲ្យ​ចុះ​ឈ្មោះ​រហូត​ដល់​ថ្ងៃ​បើក​កម្មវិធី​តែ​ម្ដង។

​ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​អង្គរ​នេះ​មាន​​៤​វិញ្ញាសា​គឺ​រត់​ចម្ងាយ ៤២,១៩៥​ គីឡូម៉ែត្រ​ ២១​គីឡូម៉ែត្រ​ ១០​គីឡូម៉ែត្រ​ និង​​៣​គីឡូម៉ែត្រ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់