• 2017-05-13 05:11:33
  • ព័ត៌មាន

Nadal ប៉ះ​ Djokovic នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ Madrid Open

  • 2017-05-13 05:11:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ឯក​៤​សម័យ​កាល​ Rafael Nadal នឹង​ប៉ះ​ជើង​ឯក​ ២​សម័យ​កាល​ Novak Djokovic នៅ​កម្មវិធី Madrid Openវគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ នៅ​ថ្ងៃ​នេះ​វេលា​ម៉ោង​៩​យប់​ ម៉ោង​កម្ពុជា។

Djokovic និង Nadal

ក្នុង​ការ​ប្រកួត​វាយ​ទោល​ផ្នែក​បុរស​ Nadal បាន​យក​ឈ្នះ David Goffin របស់​ប្រទេស​បែលហ្សិក​ដោយ​លទ្ធផល​ ៧-៦ (៧-៣), ៦-២ ខណៈ Djokovic មិន​បាន​ចំណាយ​កម្លាំង​ប្រកួត​ទេ​ដោយ​សារ​គូ​ប្រជែង​ Kei Nishikori មក​ពី​ជប៉ុន​មាន​របួស​សុំ​ដក​ខ្លួន​ចេញ។

ដោយ​ឡែក​មួយ​គូ​ទៀត​ដែល​ត្រូវ​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ដែរ​ Pablo Cuevas មក​ពី​អ៊ុយរុយហ្គាយ​ នឹង​ប៉ះ Dominic Thiem របស់ អូទ្រីស នៅ​ថ្ងៃ​ស្អែក​៕

Pablo Cuevas
Dominic Thiem

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់