- 2017-04-13 01:52:59
- ប្រដាល់
សេន ប៊ុនថេន និយាយអ្វីខ្លះពេលដល់បារាំង១សប្ដាហ៍នេះ?
- 2017-04-13 01:52:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេន ប៊ុនថេន និយាយអ្វីខ្លះពេលដល់បារាំង១សប្ដាហ៍នេះ?
ចន្លោះមិនឃើញ
អ្នកប្រដាល់កម្ពុជា៣រូបដែលបានធ្វើដំណើរទៅប្រទេសបារាំង ដើម្បីចូលរួមប្រកួតខ្សែក្រវាត់ ក៏ដូចជាការទៅជួបប្រជាជនកម្ពុជាដែលរស់នៅទីនោះផងដែរ បើគិតតាំងពីថ្ងៃធ្វើដំណើរមកមានរយៈ១សប្ដាហ៍មកហើយ។ ចង់ដឹងអត់ថាពួកនិយាយអ្វីខ្លះពេលទៅដល់ដែនដីអ៊ឺរ៉ុបមួយនេះ?
កីឡាករ សេន ប៊ុនថេន បានឲ្យដឹងពីប្រទេសបារាំងថា នៅទីនោះមានអាកាសធាតុត្រជាក់បន្តិច ប៉ុន្តែវាមិនចោតជាបញ្ហានោះឡើយ ពួកគេកំពុងសម្របខ្លួន សមនិងបរិយាកាសបន្តិចម្ដងៗហើយ។ ប៊ុនថេន រួមទាំង ម៉ឺន សុភា និង ឡៅ ចន្រ្ទា មានចិត្តសប្បាយរីករាយជាខ្លាំងនៅពេលដែលទៅប្រទេសបារាំងមានអ្នកចូលចិត្តប្រដាល់គុនខ្មែរច្រើន និងគាំទ្រជាខ្លាំងចំពោះវត្តមានពួកគេនៅទីនោះ។
កីឡាករដែលប្រឡូកប្រដាល់ជាយូរមកហើយរូបនេះបន្ថែមទៀតថា សម្រាប់ជាតបស្នងទៅដល់អ្នកគាំទ្រវិញនោះ ពួកគេនឹងខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីយកជ័យជម្នះជូនប្រជាជនកម្ពុជាដែលរស់នៅទីនោះ ក៏ដូចជាអ្នកនៅប្រទេសកម្ពុជាផងដែរ។
សេន ប៊ុនថេន ម៉ឺន សុភា និង ឡៅ ចន្រ្ទា ចេញទៅប្រទេសបារាំងកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ ២០១៧ ដើម្បីប្រកួតដណ្ដើមខ្សែក្រវាត់ជាមួយកីឡាករបារាំងនៅថ្ងៃទី១៥ ខែមេសា វេលាម៉ោង ៦ល្ងាចតទៅនៅជាយទីក្រុងបារីស។ ពួកនឹងត្រលប់មកកម្ពុជាវិញនៅទី៦ ខែឧសភា៕