• 2017-04-15 00:27:00
  • ប្រវត្តិ​​

កីឡាករ​៧​នាក់ ​ដែល​ធ្លាប់​បដិសេធ​ មិន​ព្រម​​ទៅ​ក្លឹប​ Barcelona

  • 2017-04-15 00:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FC Barcelona ​ជា​ក្លឹប​ដ៏​ធំ​បំផុត​របស់​អេស្ប៉ាញ​ ដែល​​កីឡាករ​ជា​ច្រើន​ ​តែង​មាន​ក្តី​ស្រម៉ៃ ​ចង់​ទៅ​លេង​​នៅ​ទី​នោះ។ ​ប៉ុន្តែ​ទទឹម​នឹង​នោះ​ ក៏​មាន​កីឡាករ​​មួយ​ចំនួន​ បាន​បដិសេធ​ មិន​ព្រម​ផ្ទេរ​ទៅ​លេង​ទី​នោះ​ទេ​ផង​ដែរ។ ​ខាង​ក្រោម​នេះ​ ជា​កីឡាករ​៧​នាក់ ​ដែល​ធ្លាប់​បដិសេធ​ មិន​ព្រម​ទៅ​ក្លឹប​ Barca៖

១. David Luiz៖ ខ្សែ​ការពារ​ក្រុម​ Chelsea ​រូប​នេះ​ បាន​ប្រាប់​ដល់​ AS ​កាល​ឆ្នាំ​២០១៤​​ ថា​​រូប​គេ​ធ្លាប់​បដិសេធ​​ក្លឹប​ Barcelona ​​មុន​សម្រេច​ចិត្ត​ផ្ទេរ​ទៅ​ក្លឹប​​បារាំង​ Paris Saint-Germain។

២. Rio Ferdinand៖ អតីត​ខ្សែ​ការពារ​ក្រុម​ Manchester United ​ធ្លាប់​​និយាយ​ថា ​មាន​ពេល​មួយ​ក្លឹប​ Barcelona ​បាន​​ចាប់​អារម្មណ៍​​ខ្លួន ​ប៉ុន្តែ​រូប​គេ​បដិសេធ ​ព្រោះ​ចង់​បន្ត​លេង​នៅ​ Man Utd ​និង​ចង់​ឈ្នះ​ពាន​ច្រើន​ទៀត​ ជាមួយ​ក្រុម​បិសាច​ក្រហម។

៣. Alessandro Del Piero៖ អតីត​ប្រធាន​ក្រុម​ Juventus ​រូប​នេះ​ ​ក៏​ធ្លាប់​ត្រូវ​ក្លឹប​ Barcelona ​ចង់​បាន​ដែរ។ ប៉ុន្តែ​​ភ្នាក់ងារ​របស់​គេ ​បាន​និយាយ​កាល​ឆ្នាំ​២០១២​ថា ​​វីរបុរស​​ក្លឹប​សេះ​បង្កង់​រូប​នេះ​​ ​បាន​​បដិសេធ​សំណើ​នោះ។

៤. Koke៖ ខ្សែ​បម្រើ​រូប​នេះ​ បាន​​រួម​ចំណែក​ជួយ​ឲ្យ​ Atletico Madrid ​ឈ្នះ​ពាន​ La Liga ​រដូវ​កាល​២០១៣-១៤ ​ហើយ​ត្រូវ​អ្នកចាត់ការ​ Luis Enrique ​របស់​ក្លឹប​ Barcelona ​ចង់​​បាន​ទៅ​ជំនួស​តំណែង​ Xavi ​ប៉ុន្តែ​រូប​គេ​​បាន​និយាយ​កាល​ឆ្នាំ​២០១៤​ថា ​​ចង់​បន្ត​លេង​ឲ្យ​ Atletico ​​ច្រើន​ឆ្នាំ​ទៀត។

៥. Thiago Silva៖ ខ្សែ​ការពារ​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ ធ្លាប់​និយាយ​ថា ​រូប​គេ​បាន​បដិសេធ​ក្លឹប​ Barcelona ​២​ដង ​កាល​នៅ​ AC Milan ​ម្តង​ និង​នៅ​ PSG ​ម្តង​ទៀត។

៦. Gianluigi Buffon៖ អ្នកចាំទី​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​រូប​នេះ​ ​បាន​និយាយ​ថា ​​​​រូប​គេ​ជិត​ផ្ទេរ​ទៅ​​ក្លឹប​ Barcelona ​កាល​ឆ្នាំ​២០០១ ​ប៉ុន្តែ​ក្រោយ​ពិភាក្សា​ជាមួយ​ឪពុក​​​ហើយ ​ក៏​សម្រេច​ចិត្ត​ម្តង​ទៀត​ ផ្ទេរ​ទៅ​ក្លឹប​ Juventus ​វិញ។

៧. Cristiano Ronaldo៖ មុន​ពេល​ CR7 ​ផ្ទេរ​ពី​ Man Utd ​ទៅ​ Real Madrid ​កាល​ឆ្នាំ​២០០៩ ​អតីត​ប្រធាន​ក្លឹប​ Real ​លោក​ Roman Calderon ​បាន​និយាយ​កាល​ឆ្នាំ​២០១៤ ​ថា​​ Ronaldo ​ធ្លាប់​បដិសេធ​ Barcelona ​ម្តង​ ព្រោះ​រូប​គេ​​ចង់​លេង​ឲ្យ​តែ​ក្រុម​ Real Madrid៕

ប្រភព៖ Sports Keeda ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

មតិយោបល់