• 2017-02-20 04:25:18
  • ព័ត៌មាន

ការ​ប្រណាំង​ម៉ូតូ​ហោះ​អន្តរជាតិ ​បញ្ចប់​ដោយ​ជោគជ័យ ​ត្រៀម​លើក​ទី​២ ​នៅ​ចុង​ឆ្នាំ

  • 2017-02-20 04:25:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រណាំង​ម៉ូតូ​ហោះ​អន្តរជាតិ (Top 1 oil International Supercross ) ​ឆ្នាំ​២០១៧ នៅទីលាន​ព្រែកលាប​ ​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ហើយ​កាល​ពី​ម្សិលមិញ​នេះ ​ហើយ​រំពឹង​ថា​នឹង​បង្កើត​វា​ម្ដង​ទៀត​នៅ​ចុង​ឆ្នាំ​នេះ។

ការ​ប្រកួត​ដ៏​ស្វិតស្វាញ​ខាង​លើ​នេះ ​ធ្វើ​ឡើង​រយៈ​ពេល​២​ថ្ងៃ​មក​ហើយ ​ដោយ​ទើប​តែ​បញ្ចប់​កាល​ពី​ល្ងាច​ម្សិលមិញ។ ​ក្នុង​នោះ ​គេ​បាន​បែងចែក​ជា​៥​ក្រុម ​ដោយ​មាន​កីឡាករ​ចូល​រួម​ជា​ច្រើន​រួម​ទាំង​បរទេស​ផង​ដែរ។ ​ដោយ​ការ​បែងចែក​ជា​៥​ក្រុម​នេះ ​រួម​មាន​ក្រុម​សំខាន់​ជាង​គេ A ​ជា​ក្រុម​សម្រាប់​ជើង​ខ្លាំង​ពោរពេញ​ដោយ​បទ​ពិសោធន៍​ហើយ​បើក​ទូលាយ​ឱ្យ​បរទេស​ចូល​រួម​ប្រកួត​ដូចជា​ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ​និង​វៀតណាម។ ក្រុម B ​ជា​ក្រុម​ថ្មី​មាន​សមត្ថភាព​មធ្យម ​ក្រុម C ​ជា​ក្រុម​ប្រណាំង​ម៉ូតូ​ត្រៃ​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ ​ក្រុម D ​ជា​ក្រុម​ថ្មី បទ​ពិសោធន៍​តិច ​ប្រណាំង​ម៉ូតូ​ត្រៃ ​និង​ក្រុម E ​ចុង​ក្រោយ​គេ ​ជា​ក្រុម VIP ​ដែល​កីឡាក​មាន​អាយុ​ចាប់​ពី​៣០​ឆ្នាំ​ឡើង​ទៅ។

ចំពោះ​លទ្ធផល​វិញ ​Sabay ​សូម​លើក​យក​តែ​ក្រុម A ​ដែល​ជា​ក្រុម​ពោរពេញ​ដោយ​កីឡាករ​ល្អ​ៗ​មើល​ជម្រាប​ជូន​ប្រិយមិត្ត​ប៉ុណ្ណោះ៖

  • ArunKrung Pinpon ​លេខ​១​ទទួល​បាន​ប្រាក់​រង្វាន់ ៥០០​ដុល្លារ ពាន​មួយ ​និង​ប្រេង Top1
  • Thod Saphon ​លេខ​២ ​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត ​និង​ប្រេង​រំអិល Top1
  • Apiwat Janchay ​លេខ​៣ ​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត ​និង​ប្រេង​រំអិលTop1
  • Glenn Aguilar ​លេខ​៤ ​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត ​និង​ប្រេង​រំអិលTop1
  • Mchhammao Dom ​លេខ​៥ ​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត ​និង​ប្រេង​រំអិលTop1

ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ដែរ ​ឯកឧត្ដម ​មៀច សុផាន់ណា ​ប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា ​បាន​អបអរ​ចំពោះ​ការ​ប្រកួត​ខាង​លើ ព្រោះ​វា​អាច​សញ្ញាណ​មួយ​បញ្ជាក់​ឱ្យ​ដឹង​ថា​កីឡា​ប្រណាំង​ម៉ូតូ​នៅ​កម្ពុជា​កំពុង​តែ​ឈាន​ទៅ​ហើយ។ មួយ​វិញ​ទៀត ​វា​ក៏​បាន​បញ្ជាក់​ប្រាប់​ទៅ​ពលរដ្ឋ​ថា​ការ​ប្រណាំង​ម៉ូតូ​មិនមែន​ជា​ល្បែង​ភ្នាល់​លុយ​អ្វី​នោះ​ទេ ​ផ្ទុយ​ទៅ​វិញ​វា​ជា​កីឡា​មួយ​ប្រភេទ។

ដោយ​ឡែក លោក ឡៅ លីហុក ​អគ្គនាយក​ក្រុមហ៊ុន Top1 ​បាន​បញ្ជាក់​នេះ​ជា​ការ​ជោគជ័យ​ខ្លាំង​មួយ​សម្រាប់​ក្រុមហ៊ុន​របស់​លោក​ដែល​បាន​បង្កើត​កម្មវិធី​នេះ​ឡើយ។ មួយ​វិញ​ទៀត​វា​ជា​សញ្ញា​មួយ​អាច​បញ្ជាក់​បាន​ថា​កីឡាករ​ប្រណាំង​ម៉ូតូ​នៅ​កម្ពុជា​កំពុង​តែ​ឈាន​ទៅ​មុខ​ហើយ។ ខណៈ​ដែល​ការ​ប្រកួត​ខាង​លើ​នេះ​នឹង​បន្ដ​ធ្វើ​ទៀត​នៅ​ចុង​ឆ្នាំ​២០១៧​ខាង​មុខ ​ហើយ​នឹង​ធ្វើ​ឱ្យ​កាន់​តែ​ពិសេស​ឡើង។

លោក ឡៅ លីហុក ​អគ្គនាយក​ក្រុមហ៊ុន Top1

ចំពោះ​ការ​ប្រកួត​ខាង​លើ​នេះ​ដែរ ​ត្រូវ​បាន​អ្នក​រៀប​ចំ​បង្ហើប​ថា​អាច​នឹង​ចំណាយ​ថវិកា​អស់​ប្រហែល​ជា​៣​ម៉ឺន​ដុល្លារ​អាមេរិក ​ព្រោះ​កីឡាករ​ដែល​មក​ចូល​រួម​ទាំង​អស់​គឺ​ខាង​អ្នក​រៀប​ចំ​ជា​អ្នក​ចាត់ចែង​ជួល​ម៉ូតូ​និង​ថ្លៃ​ចំណាយ​ផ្សេង​ៗ​ទៀត​ទាំង​អស់៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់