• 2017-01-28 00:46:27
  • ព័ត៌មាន

ឯកឧត្តម​៤​រូប​ត្រូវ​បាន​បំពាក់​​ខ្សែ​ក្រវាត់​ការ៉ាតេ​​ជា​ច្រើន​ដាន់ម្សិល​មិញ​

  • 2017-01-28 00:46:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ការ៉ាតេ​ដូ​កៃ​ជប៉ុន​បាន​បំពាក់​ខ្សែ​ក្រវាត់​​ជា​ច្រើន​ដាន់​ដល់​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​កាល​ពី​រសៀល​ថ្ងៃ​ទី​២៧​ ខែ​មករា​ ឆ្នាំ​២០១៧​​​នៅ​ទីស្នាក់​ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដើម្បី​ពង្រឹង​សមត្ថភាព​ ក៏​ដូច​ជា​ធន​ធាន​មនុស្ស​បន្ថែម​ទៀត។ តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្តម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ថា៖

  • ឯកឧត្តម​ អូន ព័ន្ធមុន្នីរ័ត្ន​ ត្រូវ​បាន​បំពាក់​ខ្សែ​ក្រវាត់​កម្រិត​៧​ដាន់​

  • ឯកឧត្តម​ បាន សូរស័ក្ត ​ត្រូវ​បាន​បំពាក់​ខ្សែ​ក្រវាត់​កម្រិត​២​ដាន់​

  • ឯកឧត្តម​ លឹម គានហ៊ោ​​ ត្រូវ​បាន​បំពាក់​ខ្សែ​ក្រវាត់​កម្រិត​៦​ដាន់​ និង​

  • ឯកឧត្តម​​ សាមឺឌី ស៊ីវឌ្ឍា​ ត្រូវ​បាន​បំពាក់​ខ្សែ​ក្រវាត់​កម្រិត​៨​ដាន់

(រូបថត៖ ឯកឧត្តម វ៉ាត់ ចំរើន)

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់