• 2017-01-25 02:32:07
  • ព័ត៌មាន

Top1 Oil ​បង្កើត​ពាន​ប្រណាំង​ម៉ូតូ SuperCross ​ធំ​ប្រចាំ​ឆ្នាំនៅ​ព្រែកលាប

  • 2017-01-25 02:32:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រេង​រំអិល Top1 ​បាន​សហការ​ជាមួយ​សហព័ន្ធ​កីឡា​យានយន្ដ​កម្ពុជា ​បង្កើត​ជា​ពាន​រង្វាន់ International Super Cross ​២០១៧ ​នៅ​ព្រែកលាប ​អំឡុង​ថ្ងៃ​ទី​១៨​ដល់​១៩​ខែ​កុម្ភៈ​ខាង​មុខ​នេះ។

នេះ​ជា​ការ​ប្រកួត​ប្រណាំង​ម៉ូតូ​ធំ​មួយ​នៅ​កម្ពុជា ​ព្រោះ​មាន​កីឡាករ​ចូល​រួម​ប្រកួត​មក​ពី​បណ្ដា​ប្រទេស​ច្រើន​ក្នុង​តំបន់​អាស៊ាន​នេះ។ ដោយ​ការ​ប្រកួត​ Supercross ​នេះ ​បាន​បែងចែក​ជា​Class ​ផ្សេង​ៗ​គ្នា​ដែល​មាន​ទាំង​ Class A ​ដែល​សម្រាប់​ជើង​ខ្លាំង​មក​ពី​បរទេស Class B ​សម្រាប់​អ្នក​មាន​សមត្ថភាព​មធ្យម ​Class VIP ​សម្រាប់​អ្នក​មាន​អាយុ​៣០​ឆ្នាំ​ឡើង ​និង​មាន​ Class ​ផ្សេង​ៗ​ទៀត​សម្រាប់​តាម​កម្រិត​ម៉ូតូ​ផ្សេង​ៗ។

លោក ឡៅ លីហុក ​អគ្គនាយក​ក្រុមហ៊ុន Top1

លោក ឡៅ លីហុក ​អគ្គនាយក​ក្រុមហ៊ុន Top1 ​បាន​បញ្ជាក់​មុន​ចាប់​ផ្ដើម​ការ​ប្រកួត​នោះ​ដែរ​នេះ​ជា​រឿង​ល្អ​ខ្លាំង​ណាស់​សម្រាប់​ក្រុម​កីឡាករ​នៅ​កម្ពុជា​ទាំង​អស់​ដែល​មាន​ការ​ប្រកួត​ប្រជែង​ល្អ​យ៉ាង​នេះ។ វា​អាច​ជា​បទ​ពិសោធន៍​មួយ​សម្រាប់​កីឡាករ​ប្រណាំង​ម៉ូតូ​ផ្សេង​ទៀត ​ដើម្បី​សម​កម្លាំង​និង​ស្គាល់​ពី​បច្ចេកទេស​នៃ​ការ​ប្រកួត។ ខណៈ​ដែល​ក្រុមហ៊ុន​របស់​លោក ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ឱ្យ​មាន​ការ​ប្រកួត​នេះ​ឡើង។

ឯកឧត្ដម ​មៀច សុផាន់ណា ​ប្រធាន​សហព័ន្ធ​កីឡា​យានយន្ដ​កម្ពុជា

ដូច​គ្នា​នេះ​ដែរ ឯកឧត្ដម ​មៀច សុផាន់ណា ​ប្រធាន​សហព័ន្ធ​កីឡា​យានយន្ដ​កម្ពុជា ​បាន​អបអរ​ចំពោះ​ការ​ប្រកួត​ខាង​លើ ព្រោះ​វា​អាច​សញ្ញាណ​មួយ​បញ្ជាក់​ឱ្យ​ដឹង​ថា​កីឡា​ប្រណាំង​ម៉ូតូ​នៅ​កម្ពុជា​កំពុង​តែ​ឈាន​ទៅ​ហើយ។ មួយ​វិញ​ទៀត ​វា​ក៏​បាន​បញ្ជាក់​ប្រាប់​ទៅ​ពលរដ្ឋ​ថា​ការ​ប្រណាំង​ម៉ូតូ​មិនមែន​ជា​ល្បែង​ភ្នាល់​លុយ​អ្វី​នោះ​ទេ ​ផ្ទុយ​ទៅ​វិញ​វា​ជា​កីឡា​មួយ​ប្រភេទ។

ចំពោះ​ការ​ប្រកួត​ខាង​លើ​នេះ​ដែរ ​ត្រូវ​បាន​អ្នក​រៀប​ចំ​បង្ហើប​ថា​អាច​នឹង​ចំណាយ​ថវិកា​អស់​ប្រហែល​ជា​៣​ម៉ឺន​ដុល្លារ​អាមេរិក ​ព្រោះ​កីឡាករ​ដែល​មក​ចូល​រួម​ទាំង​អស់​គឺ​ខាង​អ្នក​រៀប​ចំ​ជា​អ្នក​ចាត់ចែង​ជួល​ម៉ូតូ​និង​ថ្លៃ​ចំណាយ​ផ្សេង​ៗ​ទៀត​ទាំង​អស់៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់