• 2016-10-08 15:04:53
  • បាល់ទាត់

អស់​ទាស់​! Ronaldo ស៊ុត​៤គ្រាប់​ម្នាក់​ឯង​ជួយ​ព័រទុយហ្គាល់​ឈ្នះ ៦-០

  • 2016-10-08 15:04:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​នៃ​ប្រទេស​ព័រទុយហ្គាល់​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ដោយ​បំបាក់​អង់ដូរ៉ា​ ត​ដៃ​លែង​រួច​ ក្នុង​លទ្ធផល​ ៦-០ នៅ​ការ​ប្រកួត​ជម្រុះ World Cup តំបន់​អឺរ៉ុប។

 

 

ក្នុង​ការ​ប្រកួត​ដែល​ប្រព្រឹត្ត​ទៅ​នៅ​កីឡដ្ឋាន Municipal de Aveiro របស់​ព័រទុយហ្គាល់​ ចាប់​ផ្ដើម​ការ​ប្រកួត​បាន​តែ ២​នាទី Ronaldo ស៊ុត​បើក​ឆាក​ឲ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ​បាន​មុន ១-០ មុន​ពេល​ប្រធាន​ក្រុម​ដដែល​ តែត​បញ្ចូល​ទី​១​គ្រាប់​ទៀត​ ២​នាទី​បន្ទាប់។ លុះ​នាទី​៤៤​ ខ្សែ​ការពារ​ស្ដាំ Joao Cancelo មក​ពី​ក្លឹប Valencia បាន​អូស​បាល់​ពី​ស្លាប​ស៊ុត​ទម្លុះ​អ្នក​ចាំទី​យ៉ាង​ល្អ​ ធ្វើ​ឲ្យ​ចប់​តង់​ទី​១ ព័រទុយហ្គាល់​ ៣-០ អង់​ដូ​រ៉ា​។

 

ចូល​មក​ដល់​តង់​ទី២ Ronaldo បាន​ស៊ុត​២​គ្រាប់​ម្នាក់​ឯង​ទៀត​នៅ​នាទី ៤៧ និង​៦៨ ហើយ​នៅ​ចុង​ម៉ោង​ ខ្សែ​ប្រយុទ្ធ​ Andre Silva របស់​ FC Porto ស៊ុត​គ្រាប់​ទី​៦ ឲ្យ​ព័រទុយហ្គាល់​យក​ឈ្នះ​អង់ដូរ៉ា​៦-០ ឈរ​លេខ​៣​ ក្នុង​ពូល​ B ដែល​មាន​៦​ប្រទេស៕

 

លទ្ធផលគូផ្សេងទៀត៖

 

 

 

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ Express

មតិយោបល់