• 2016-04-22 20:38:25
  • ព័ត៌មាន

​​ស៊ន ដាវីន ​​ឆ្លងឆ្លើយ​សម្ដី​​​ជាមួយ​​ប្រពន្ធ​ សេន ប៊ុនថេន ​រឿង​ប្រាក់​រង្វាន់​​​ សៀវម៉ី

  • 2016-04-22 20:38:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ជម្រើស​ជាតិ​តែក្វាន់ដូ ស៊ន ដាវីន បង​ស្រី​បង្កើត​របស់​ ស៊ន សៀវម៉ី បាន​ឆ្លងឆ្លើយ​ជាមួយ​សម្ដី​ ​ឃឹម ខាន់សោភ័ណ្ឌ ​ដែល​ជា​ភរិយា​របស់​អ្នក​ប្រដាល់ សេន ប៊ុនថេន មុន​​នេះ​បន្តិច​​នៅ​លើ​ទំព័រ​ហ្វេសបុក​ផ្ទាល់​ខ្លួន​ជុំ​វិញ​រឿង​ប្រាក់​រង្វាន់​ ដែល​ប្អូន​ស្រី​របស់​គេ​​ទទួល​បាន​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​​​។

 

 

ស៊ន ដាវីន បាន​សរសេរ​ថា ៖«ការ​ពិត​អ្នក​អត់​ដឹង​នៅ​តែ​អត់​ដឹង អ្នក​មាន​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ពេល ​ដែល​ចេញ​ប្រកួត​ក្រៅ​ប្រទេស​ពេល​បាន​មេដាយ​ចូល​ជាតិ និង​មាន​ប្រាក់​​លើក​ទឹក​ចិត្ត​ពី​រដ្ឋ​ តែ​មុន​នឹង​ចេញ​ប្រកួត​ត្រូវ​ធ្វើ​ក្រដាស​ជូន​ដំណឹង ​ឲ្យ​ក្រសួង​ជា​មុន​សិន បាន​តែ​ជម្រើស​ជាតិ​កំពុង​ប្រមូល​ផ្ដុំ​ប៉ុណ្ណោះ ​កុំ​គិត​ថា មាន​ខ្សែ​ទើប​មាន​លុយ​​ឲ្យ​​មិន​មែន​ទេ»។

ការ​និយាយ​បែប​​​នេះ​បន្ទាប់​ពី​ប្រពន្ធ​របស់​កីឡាករ សេន ប៊ុន​ថេន បាន​​សរសេរ​លើ​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ថា ៖ «អ្នក​ប្រដាល់​ចេញ​ទៅ​ស្រុក​គេ​វ៉ៃ​បាន​ពាន​ផង ខ្សែក្រវ៉ាត់ផង បាន​តម្លៃ​​ខ្លួន​យ៉ាង​ច្រើន ១០០០​​ដុល្លារ។ ចុះ​ចំណែក​គេ​វិញ ? បាន​ហើយ​ទុក​ចោល​ឡើង​ចង់​ច្រេះ​ស៊ី​ មើល​ទៅ​ជញ្ចីង​ផ្អៀង​ទៅ​ម្ខាង​ឡើង​ដាច់​ខ្សែ​ហើយ អ្នក​ប្រដាល់​ក្រ​នៅ​តែក្រ​ អ្នក​ស៊ី​ឈ្នួល​គេ​នៅ​តែ​ស៊ី​ឈ្នួល​គេ ហឺម ហេតុអី​ទៅ​???? ឈ្មោះ​ជា​កីឡា​ដូច​គ្នា​ហេតុ​អី​មិន​ស្មើ​ភាពគ្នា ? »។

 

 

​សូម​បញ្ជាក់​ថា ប្រាក់​រង្វាន់​ដែល​ ស៊ន សៀវ​ម៉ី ​ទទួល​បាន​ចំនួន ៨០​លាន​រៀល​ដែល​​ជា​ការ​លើក​ទឹក​ចិត្ត​ពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ​ក្នុង​ឱកាស​​​កីឡា​ការិនី​រូប​នេះ​​​ដណ្ដើម​បាន​មេដាយ​មាស​​ ក្នុង​កម្មវិធី​ប្រកួត​ជម្រុះ​​​ព្រឹត្តិការណ៍​អូឡាំពិក​​ នៅ​ប្រទេស​ប្រេស៊ីល​ ឆ្នាំ​២០១៦៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់