• 2015-12-29 17:17:30
  • បាល់ទាត់

Petr Cech ក្លាយ​ជា​អ្នក​ចាំទី Clean sheet បាន​ច្រើន​ជាង​គេ​ក្នុង​ប្រវតិ្ត Premier League

  • 2015-12-29 17:17:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់​មិញ​កីឡាករ Petr Cech បាន​បង្កើត​កំណត់ត្រា​ថ្មី​ ​ក្លាយ​ជា​អ្នកចាំទី​ដែល​ធ្វើ​បាន Clean sheet (ទប់​មិន​ឲ្យ​គូ​ប្រកួត​ស៊ុត​បញ្ចូល​ទី​) ច្រើន​ជាង​គេ​នៅ​ក្នុង​ប្រវត្តិ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស ក្រោយ​ជួយ Arsenal ឈ្នះ Bournemouth ២-០។

 

 

រាប់​ទាំង​ការ​ប្រកួត​យប់មិញ​ផង​ អ្នកចាំទី​វ័យ ៣៣ឆ្នាំ ​មាន​ចំនួន Clean sheet ១៧០​ដង ​ក្នុង​ចំណោម ៣៥២ ប្រកួត​នៅ Premier League បំបែក​កំណត់ត្រា​អតីត​អ្នកចាំទី​ជើង​ចាស់ David James (Clean sheet ១៦៩ដង) និង​ Mark Schwarzer (Clean sheet ១៥២ដង)។

 

Cech បាន​ផ្ទេរ​ពី Chelsea មក Arsenal ក្នុង​តម្លៃ​១០លាន​ផោន​។ ​រយៈ​ពេល​១១ឆ្នាំ​នៅ Stamford bridge អ្នកចាំទី​សញ្ជាតិ​ឆេក​ធ្វើ​បាន Clean sheet ១៦២ដង មាន​ន័យ​ថា​ការ​លេង​ជាមួយ Arsenal គេ​ទើប​តែ​រក Clean sheet បាន​៨​ដង​ប៉ុណ្ណោះ។

 

 

នៅ​ក្នុង​ចំណោម​បញ្ជី​ឈ្មោះ​អ្នកចាំទី​ដែល​មាន Clean sheet ច្រើន​ជាង​គេ​ទាំង១០​នៅ Premier League មាន​តែ​កីឡាករ Cech, Schwarzer និងTim Howard ប៉ុណ្ណោះ​ដែល​កំពុង​លេង​នៅ​អង់គ្លេស ក្រៅ​ពី​នោះ​អ្នក​ចាំ​ទីដទៃ​ទៀត​ខ្លះ​ចូល​និវត្តន៍ និង​ខ្លះ​កំពុង​ប្រកប​អាជីព​នៅ​ក្លិប​បាល់ទាត់​ក្នុង​បណ្ដា​ប្រទេស​នានា៕

 

 

ចុចអាន៖ Ozil ​​​ជួយ​ Arsenal ឡើង​កំពូល​តារាង​ Premier League

 

ប្រែ​សម្រួល៖ រុន វីរ៉ុត ប្រភព៖ skysports

មតិយោបល់