• 2015-12-21 16:20:31
  • បាល់ទាត់

ច្បាស់​ការ! Pep នឹង​ចាកចេញ​​ពី Bayern ជំនួស​វិញ​ដោយ Ancelotti

  • 2015-12-21 16:20:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី Bayern Munich នៅ​ដំណាច់​រដូវ​កាល​នេះ ​ហើយ​លោក Carlo Ancelotti នឹង​ក្លាយ​ជា​អ្នក​ចាត់​ការ​ថ្មី​ត្រូវ​មក​ជំនួស​តំណែង​កៅអី​ដែល​ទំនេរ។ នេះ​បើ​តាម​ការ​ប្រកាស​ជា​ផ្លូវការ​ពីក្លិប​យក្ស​របស់​អាល្លឺម៉ង់។

 

 

សេចក្ដី​សម្រេច​ចិត្ត​ខាងលើ​បាន​ជម្រះ​មន្ទិល​សង្ស័យ​ជា​ច្រើន​ខែ​ពី​អនាគត​របស់​លោក Pep ដែល​ស្ទាក់​ស្ទើរ​ក្នុង​ការ​បន្ត​កុងត្រា​ថ្មី​ជាមួយ Bayern បើ​ទោះ​ជា​បាន​ដឹកនាំ​ក្លិប​ទទួល​​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​កន្លះ​នៅ​ទីនោះ​ក៏ដោយ។

 

លោក Karl-Heinz Rummenigge នាយក​ប្រតិបត្តិ​ក្លិប Bayern មាន​ប្រសាសន៍​ថា៖ "ពួក​យើង​សូម​ថ្លែងអំណរគុណ​ដល់​លោក Pep Guardiola សម្រាប់​អ្វី​គ្រប់យ៉ាង​ដែល​គាត់​បាន​ជួយ​ដល់​ក្លិប​តាំង​ពី​ឆ្នាំ២០១៣ មក​។ ខ្ញុំ​សូម​ប្រកាស​ថា Pep នឹង​ចាក​ចេញ​ពី​ក្លិប​នៅ​ចុង​រដូវកាល​ហើយ​សង្ឃឹម​ថា​ គាត់​ និង​ក្រុម​ទាំង​មូល នឹង​សហការ​គ្នា​យ៉ាង​ល្អ​ដើម្បី​សម្រេច​គោលដៅ​របស់​យើង​ជាមួយ​នឹង​ពេលវេលា​ដែល​នៅ​សល់"។

 

 

ក្នុង​រយៈ​ពេល​ជិត​៣​ឆ្នាំ​លោក Guardiola បាន​ដឹកនាំ Bayern ឈ្នះ​ជើងឯក​កំពូល​អាល្លឺម៉ង់​ចំនួន​២​ដង​ ពាន​ DFB Pokal ១ដង និង​ពាន​ដទៃ​ចំនួន​​២​ផ្សេង​ទៀត ប៉ុន្តែ​គាត់​មិន​ទាន់​អាច​យក​ពាន UEFA Champions League មក​កាន់​ទឹកដី Bavaria បាន​នៅ​ឡើយ ខុស​ពី​កាល​នៅ​អេស្ប៉ាញ​ដែល​គាត់​ជួយ Barca ឈ្នះ រហូត​ដល់​ទៅ​២​ដង។

 

ការ​ចាក​ចេញ​ពី​អាល្លឺម៉ង់​របស់​គ្រូ​បង្វឹក​វ័យ​៤៤ឆ្នាំ គឺជា​ព័ត៌មាន​ដ៏​ល្អ​សម្រាប់​ក្លិប​ធំៗ​មួយ​ចំនួន​ដែល​កំពុងដណ្ដើម​គ្នាចង់​បាន​រូបលោក​ ក្នុង​នោះ​មាន​ដូចជា Manchester City, Chelsea, Paris Saint-Germain និង Manchester United​ ជា​ដើម៕

 

 

ពាន​ដែល​អ្នក​ចាត់ការ​ទាំង​២​ធ្លាប់​ឈ្នះ

ប្រែ​សម្រួល៖ រុន វីរ៉ុត ប្រភព៖ theguardian

មតិយោបល់