• 2015-12-19 22:54:23
  • បាល់ទាត់

Rio Ferdinand គាំទ្រ​ឲ្យ​ Pep Guardiola​ មក​កាន់ Manchester United

  • 2015-12-19 22:54:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rio Ferdinand អតីត​​ខ្សែ​ការពារ​ក្រុម​បិសាច​ក្រហម​បាន​និយាយ​ថា Manchester United គួរ​តែ​ឲ្យ​លោក Pep Guardiola​ មក​ដឹក​នាំ​ក្រុម​ជំនួស​លោក Louis van Gaal ដែល​ជា​គ្រូ​បង្វឹក​សព្វថ្ងៃ។

 

 

គ្រូ​បង្វឹក​​សញ្ជាតិ​ហុឡង់ដ៍ Louis van Gaal កំពុង​ទទួល​រង​សំពាធ​យ៉ាង​ខ្លាំង​ក្រោយ​ដឹក​នាំ Man Utd ចាញ់​៥​ប្រកួត​ចុងក្រោយ ហើយ​អ្នក​គាំទ្រ​ក៏​មិន​សូវ​ពេញ​ចិត្ត​​​ការ​រៀប​ចំ​ទម្រង់​លេង​របស់​លោក​ទៀត​។ ស្រប​ពេល​ដែល​​លោក Pep Guardiola មិន​បន្ត​កិច្ចសន្យា ​និង​គ្រោង​ចាកចេញ​ពី​ក្រុម Bayern Munich ​​​​​​Rio Ferdinand បាន​ចេញ​​មក​និយាយ​ថា Man Utd គួរ​តែ​យក​ Pep មក​ជំនួស។

 

អតីត​កីឡាករ​វ័យ​៣៧​ឆ្នាំ​បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា៖"វា​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​ទោះ​អ្នក​នៅ​ក្រុម​ណា​ក៏​ដោយ។ អ្នក​ចាត់ការ​ក្រុម​​ល្អ​​ក្នុង​លោក​ពេល​បច្ចុប្បន្ន​គឺ​លោក Guardiola ហ្នឹង​ហើយ។ ក្រុម​ធំ​ៗ​នឹង​ចាប់​អារម្មណ៍​ចង់​បាន ពេល​ដែល Pep​​ ​នៅ​ទំនេរ ហើយ​​ខ្ញុំ​គិត​ថា​បិសាច​ក្រហម​​​ក៏​មិន​ខុសគ្នា​ដែរ។ ខ្ញុំ​គិត​ថា​កន្លែង​​ដែល​លោក​​អាច​ទៅ​ដឹកនាំ​បាន​មាន​តែ​នៅ​អង់គ្លេស​ទេ ចំពោះ​នៅ​អ៊ីតាលី​គឺ​មិន​អាច"។

 

នា​ពេល​ថ្មី​ តាម​ប្រភព​ពី​ BBC បាន​បង្ហាញ​ថា Pep Guardiola អ្នកចាត់ការ​ក្រុម​ Bayern Munich ដែល​គ្រោង​ចាក​ចេញ​ពី​ក្រុម​ជើង​ឯក​អាល្លឺម៉ង់ក្រោយ​ចប់​រដូវ​កាល​នេះ​ ចង់​ដឹក​នាំ​ក្រុម​បិសាច​ក្រហម​ Manchester United។

 

 

ចុចអាន៖Pep Guardiola ​​​ចង់​ដឹក​នាំ​​ Man Utd!

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖​ mirror

មតិយោបល់