• 2015-12-17 13:52:21
  • បាល់ទាត់

Ancelotti ​​​គ្រោង​ជំនួស​តំណែង​​ Pep នៅ​ Bayern ក្រោយ​ចប់​រដូវ​​កាល​នេះ

  • 2015-12-17 13:52:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Carlo Ancelotti ​អតីត​អ្នកចាត់ការ​ក្រុម​ Real Madrid កំពុង​​ត្រៀម​ខ្លួន​ឡើង​ដឹក​នាំ​ក្រុម​ Bayern Munich ​ពេល​ Pep Guardiola ​ចាក​ចេញ​ពី​តំណែង​​នៅ​ចប់​រដូវ​កាល​នេះ។

 

Pep Guardiola (ឆ្វេង) និង​ Carlo Ancelotti

 

​Pep ​នឹង​ប្រកាស​​​ចាក​ចេញ​ពី​ក្រុម​ជើង​ឯក​អាល្លឺម៉ង់​ ជា​ផ្លូវ​ការ​នៅ​សប្ដាហ៍​ក្រោយ​ ​បន្ទាប់​ពី​បដិសេធ​មិន​ព្រម​ចុះ​កុងត្រា​ថ្មី​​ ដែល​ទទួល​បាន​ថ្លៃ​ឈ្នួល​ជិត​២២​លាន​ដុល្លារ ​ក្នុង​១​ឆ្នាំ។​ រីឯ​ Ancelotti ​​បាន​​ចរចា​គ្នា​ជាមួយ​ Bayern ហើយ​ ហើយ​នឹង​ប្រកាស​ក្លាយ​ជា​អ្នកចាត់ការ​ថ្មី​ផ្លូវការ​ឆាប់ៗ​ផង​ដែរ។

 

​បុរស​សញ្ជាតិ​អ៊ីតាលី ​Ancelotti ​បាន​សម្រាក​មិន​ព្រម​ដឹក​នាំ​ក្រុម​ណា​មួយ​ អស់​រយៈពេល​១​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ Real បណ្ដេញ​ចេញ​ពី​តំណែង ប៉ុន្តែ​អតីត​អ្នកចាត់ការ​ល្បី​វ័យ​៥៦​ឆ្នាំ ដែល​ធ្លាប់​ឈ្នះ​ពាន​ UEFA Champions League ២​ដង​កាល​នៅ​ជា​កីឡាករ​ និង​ឈ្នះ​៣​ទៀត ក្នុង​នាម​ជា​អ្នកចាត់ការ​​រូប​នេះ​ នឹង​ត្រឡប់​វិល​កាន់​ទីលាន​ជា​ថ្មី​ម្ដង​ទៀត​នៅ​រដូវ​កាល​ក្រោយ។

 

ចំណែក​ឯ​​អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​ Pep ដែល​ឡើង​ដឹក​នាំ​ Bayern កាល​ឆ្នាំ​២០១៣ ​និង​ជួយ​​ឲ្យ​ក្រុម​ឈ្នះ​ពាន​ Bundesliga ​ជាប់ៗ​គ្នា ប៉ុន្តែ​មិន​បាន​ឈ្នះ​ UEFA Champions League រូប​នេះ កំពុង​ជាប់​ទាក់ទង​​ទៅ​ដឹក​នាំ​បន្ត​នៅ​ Premier League របស់​អង់គ្លេស ខណៈ​ដែល​ Manchester City និង​ Manchester United កំពុង​តែ​ប្រជែង​គ្នា​ចង់​បាន​ខ្លាំង៕

 

-ចុចអាន៖ តើ​ Man Utd គួរ​បញ្ចប់​តំណែង​ Van Gaal យក​ Pep ​ជំនួស​វិញ​​?

 

​​​​​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail

មតិយោបល់