• 2015-12-13 21:13:05
  • បាល់ទាត់

Ronaldo៖ "ខ្ញុំនឹក Ancelotti ណាស់"

  • 2015-12-13 21:13:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បានបញ្ចេញអារម្មណ៍ពិត​ថាខ្លួនពិតជានឹកអតីត​គ្រូ​បង្វឹក Real Madrid លោក Carlo Ancelotti ណាស់។

 

ប្រធានក្រុម​ព័រទុយហ្គាល់​ បាន​និយាយថា៖ "ខ្ញុំនឹកគាត់ណាស់។ ខ្ញុំចង់ធ្វើការជាមួយគាត់ម្ដងទៀត ប៉ុន្តែ​ខ្ញុំ​មិន​អី​នោះ​ទេ។ ខ្ញុំ​ធ្វើការ​ជាមួយ​គ្រូ​ថ្មី ហើយ​ក៏​ខ្ញុំ​ក៏រីករាយ​ដូ​ចគ្នា។ ប៉ុន្តែ​វា​ពិត​ជា​អស្ចារ្យ​ណាស់​ដែល​មាន​ការ​ចងចាំ​ជា​ច្រើន​ជាមួយគាត់ (Ancelotti)"។

 

 

Ronaldo បន្ថែម​ទៀត​ថា៖ "គាត់​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល។ ពី​ដំបូង ខ្ញុំ​គិត​ថា​គាត់​ជា​​មនុស្ស​វាយឫក ប៉ុន្តែ​ធាតុ​ពិត​គាត់​ផ្ទុយ​ពី​នោះ។ គាត់​ពិត​ជា​អស្ចារ្យ ហើយ​ក្ដី​ប្រាថ្នា​របស់​ខ្ញុំ គឺ​ចង់​ឲ្យ​កីឡាករ​ទាំង​អស់​មាន​ឱកាស​បាន​ធ្វើ​ការ​ជាមួយ​គាត់ ព្រោះ​គាត់​​គឺ​ជា​មនុស្ស​ល្អ និង​ជា​គ្រូ​ដ៏​អស្ចារ្យ"។

 

Ancelotti មិន​ត្រឹម​តែ​អតីត​គ្រូ​របស់ CR7 ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ​ គឺ​ជ្រៅ​ជាង​គ្រូ និង​សិស្ស​ទៅ​ទៀត។ ពួក​គេ​ប្រៀបដូច​​មិត្តភក្ដិ​នឹង​គ្នា អំឡុងពេល​២ឆ្នាំ​របស់ Ancelotti នៅ Real Madrid។

 

បច្ចុប្បន្ន អតីតអ្នកចាត់ការក្រុម Reggiana, Parma, Juventus, AC Milan, Chelsea និង PSG រូបនេះ មិនទាន់​មាន​ក្លប​បង្ហាត់​ថ្មី​នៅ​ឡើយទេ ក្រោយ​ចប់​ពី​ Real ជាង​៧ខែ​មក​នេះ៕

 

ចុចអាន៖ លោក Ancelotti ចាប់​អារម្មណ៍​ការ​ទៅ​ដឹកនាំ​នៅ Man Utd

 

ប្រភព៖ Marca

មតិយោបល់