• 2015-11-29 21:35:28
  • បាល់ទាត់

Vardy បំបែក​កំណត់​ត្រា​ស៊ុត​បញ្ចូល​ទី ១១ ប្រកួត​ជាប់​គ្នា និង​ជា Top Scorer នៅ PL

  • 2015-11-29 21:35:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​​មុត​ស្រួច Jamie Vardy របស់​ក្លឹប Leicester បាន​បំបែក​កំណត់​ត្រាស៊ុត​បញ្ចូល​ទី ១១ ប្រកួត​ជាប់​គ្នា​ របស់ Ruud Van Nistelrooy វីរបុរស​ក្រុម Man Mtd ហើយ​​ត្រឹម​ពេល​នេះ រូបគេ​​គឺ​ជា Top Scorer ប្រចាំ Premier League បន្ទាប់​ពី​ទម្លាយ​សំណាញ​ទី របស់​​​បិសាច​ក្រហម ១ គ្រាប់​កាល​ពី​យប់មិញ។

 

 

គិត​ត្រឹម ១១ ប្រកួត​យប់​នេះ កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​វ័យ ២៨ ឆ្នាំ រក​គ្រាប់​បាល់​បាន ១៤ គ្រាប់​ហើយ។

 

អ្នកចាត់ការ Leicester លោក Claudio Ranieri បាន​និយាយ​ថា កំណត់​ត្រា​របស់ Vardy ជាសមិទ្ធផល​ដែល​មិន​គួរ​ឱ្យ​ជឿ។ លោក​បញ្ជាក់​ថា៖ "យើង​មាន​គោល​ដៅ​ពីរ គឺ​ចង់​ឈ្នះ​ការប្រកួត និង​​ជួយ Vardy បំបែក​កំណត់​ត្រា"។

 

អ្នកចាត់ការ​​រូប​នេះ​បន្ត​ថា ៖ "Jamie ធ្វើ​បាន​ហើយ វា​អស្ចារ្យ​ណាស់​សម្រាប់​ពួក​យើង។ ប្រាំ​ឆ្នាំ​មុន​គាត់​លេង​នៅ League ពាក់​កណ្ដាល​អាជីព​របស់​អង់គ្លេស, វា​ពិបាក​នឹង​រីកចម្រើន​លឿន​ណាស់។ គាត់​ មិន​ត្រឹម​តែ​​ជា​អ្នក​រក​គ្រាប់​បាល់​ទេ​​​​​របស់​យើង ថែម​ទាំង​​ជា​កីឡាករ​ដែល​រំខាន​ដល់​គូ​ប្រជែង​ផង​ដែរ។ គាត់​ប្រឹងប្រែង​ខ្លាំង​លើ​ទីលាន គាត់​​​ជា​កីឡាករ​​សំខាន់"។

 

ចំណែក​អ្នកចាត់ការ​ទូទៅ​របស់ Manchester United លោក Louis van Gaal ក៏​បាន​សរសើរ​ពី​ភាព​អស្ចារ្យ​របស់​​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ដែរ។ លោក​និយាយ​ថា ៖ “ គ្រាប់​ដែល​គាត់​រក​បាន​គឺ​អស្ចារ្យ​ណាស់ ព្រោះ​វា​មិន​ងាយ​ស្រួល​ទេ”។

 

លោក​បន្ថែម​ថា ៖ “ ខ្ញុំ​​អាច​និយាយ​បាន​ថា ការ​រៀបចំ​របស់​យើង​មិន​ល្អ ប៉ុន្តែ​​​គាត់​ក៏​ជា​អ្នក​រួម​ចំណែក​ធ្វើ​ឱ្យ​ការ​រៀបចំ​​របស់​យើង​អត់​ល្អ​​ដែរ។ វា​ជា​កំណត់​ត្រា​ដ៏​អស្ចារ្យ​​មួយ​ដែលគាត់​​​ត្រូវ​តែ​ទទួល​បាន។ ១១ ប្រកួត​ជាប់​គ្នា មាន​កីឡាករ​មិន​ច្រើន​ទេ ដែល​អាច​ធ្វើ​បាន​បែប​នេះ"។

 

 
 
 
 
 
 

លទ្ធផលការប្រកួត

 

29 August: Bournemouth 1-1 Leicester 13 September: Leicester 3-2 Aston Villa 19 September: Stoke 2-2 Leicester 26 September: Leicester 2-5 Arsenal 3 October: Norwich 1-2 Leicester 17 October: Southampton 2-2 Leicester 24 October: Leicester 1-0 Crystal Palace 31 October: West Brom 2-3 Leicester 7 November: Leicester 2-1 Watford 21 November: Newcastle 0-3 Leicester 28 November: Leicester 1-1 Manchester United

 

ចុចអាន៖ Vardy ស៊ុត​៩ប្រកួត​ជាប់​គ្នា​នៅ BPL ជួយ Leicester ពិន្ទុ​ស្មើ​ក្រុម​លេខ១

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ bbc

មតិយោបល់