• 2015-09-29 21:56:12
  • ប្រវត្តិ​​

រំលឹក​ ឆ្នាំ​​១៩៧២ ​ជា​ពេល​បាល់ទាត់​កម្ពុជា​​ឈ្នះ​ថៃ​ ២-០​

  • 2015-09-29 21:56:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១៩៧២​ ​ជា​ឆ្នាំ​​ដែល​ថៃ​ ទទួល​បាន​មេរៀន​មួយ​ដ៏​ជូរចត់​​​ដោយ​ចាញ់​ក្រុម​កម្ពុជា​ ២-០ នៅ​ក្នុង​ពាន​រង្វាន់​ Jakarta Anniversary Tournament ​ក្រោយ​ពី​ថៃ​យក​ឈ្នះ​កម្ពុជា​​​ក្នុង​ពាន​រង្វាន់​ Asian Cup ​បាន​មួយ​ខែ។ កាល​ជំនាន់​​នោះ​ថៃ​​ ​ពិត​​ជា​មាន​ប្រៀប​ក្នុង​ពាន​រង្វាន់​ ទ្វីប​អាស៊ី​(Asian Cup)​ ដោយ​សារ​​ថៃ​​ជា​ម្ចាស់​ផ្ទះ។​ ទោះ​យ៉ាង​ណា​ បើ​តាម​ការ​ឲ្យ​ដឹង​​ពី​លោក ​ប៉ែន ផាត​ អតីត​ខ្សែ​ប្រយុទ្ធ​ប្រវត្តិសាស្ត្រ​​​ដែល​មាន​រហស្ស​នាម​ថា​ «ពស់​កេងកង​» ​នោះ​គឺ​ថា​​ បាល់ទាត់​ថៃ​មិន​​ជា​លើស​​កម្ពុជា​ប៉ុន្មាន​ឡើយ​ពោល​ប្រហាក់​ប្រហែល​គ្នា។ ​ ​តាម​ប្រវត្តិ​ជាក់​ស្ដែង​ ថៃ​ ​​មិន​ដែល​ស៊ី​កម្ពុជា​លើស​ពី​ពីរ​គ្រាប់​ឡើយ​​ចាប់​តាំង​ពី​ឆ្នាំ​១៩៧២ ដល់​ ១៩៧៤។

 

 

ខ្មែរ​ជាប់​លេខ៣​​ពាន​រង្វាន់​ Jakarta Anniversary Tournament កម្ពុជា​ទទួល​​បាន​ចំណាត់​ថ្នាក់​លេខ​ ៣​​ នៃ​ពាន​រង្វាន់ Jakarta Anniversary Tournament1972 ​នៅ​ប្រទេស ​ឥណ្ឌូណេស៊ី​ ក្នុង​ចំណោម​​១០​ប្រទេស​ដែល​ចូលរួម។ ចំណែក​ឯ​ម្ចាស់​ផ្ទះ ​ឥណ្ឌូណេស៊ី​ ជា​ជើង​ឯក​ស្រប​ពេល ​កូរ៉េខាងត្បូង​ បាន​ត្រឹម​លេខ២។ ​ដោយ​ឡែក មីយ៉ាន់ម៉ា​ ​ធ្លាក់​ទៅ​លេខ៤ ដោយ​ចាញ់​កម្ពុជា​រហូត​ដល់ ​០-៤​ ឯ​ណោះ។

 

ពាន​រង្វាន់ ​នេះ​​ជា​ពេល​ដែល​ ថៃ ​ធ្លាប់​​​​ភ្លក់​រស់​ជាតិ​​ចាញ់​ ០-២​ ​ នៅ​ក្នុង​វគ្គ​ជម្រុះ។ ​ពេល​នោះ​ សូម្បី​តែ​ សិង្ហបុរី​ មិន​មែន​ជា​ដៃ​គូ​របស់​ខ្មែរ​ទេ​ ​ដោយ​ ខ្មែរ​លត់ សិង្ហបុរី​ ៣-០ នៅ​ថ្ងៃ​ទី​​០៦​ ​មិថុនា​​ ១៩៧២ ហើយ​ លត់​ហ្វីលីពីន​ ៤-០​ ទៀត។ ​សម្បត្តិ​​​ត្រឹម​កូរ៉េខាងត្បូង​ ខ្មែរ​ចាញ់​ត្រឹម​តែ​​ ២​គ្រាប់​​ ប៉ុណ្ណោះ។ ​ចុះ​ឥឡូវ​ នេះ​​​​គឺ​ខុស​ពី​មុន​បន្តិច។ ​​​ប្រទេស​ដែល​ចូល​រួម​ប្រកួត​នេះ​មាន​ ថៃ កម្ពុជា​ ​កូរ៉េខាងត្បូង​ ហ្វីលីពីន ​សិង្ហបុរី​ ​ឥណ្ឌូណេស៊ី ​មីយ៉ាន់ម៉ា ​ម៉ាឡេស៊ី ស្រីលង្កា​ និង​ ឡាវ។

 

ពាន​រង្វាន់ ​​Asian Cup 1972 កម្ពុជា ​​ចាញ់ ​ថៃ ​​ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី​ ៥-៣​ បន្ទាប់​ពី​​ទាត់​ស្មើ​ ២-២​ ក្នុង​រយៈ​ពេល​ ៩០​នាទី។​ ឆ្នាំ​នេះ​ក៏​ជា​ប្រវត្តិ​សាស្ត្រ​ដ៏​ ល្អ សម្រាប់​ប្រទេស​ថៃ​ ផង​ដែរ ​នៅ​ក្នុង ​ទ្វីប​អាស៊ី។​ ​ ​ដូច្នេះ​ ​ខ្មែរ​ជាប់​លេខ៤ ​ខណៈ​ ថៃ​ ជាប់​លេខ៣​ ក្រោយ​ឈ្នះ​កម្ពុជា។

 

នៅ​ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់​ Asian Cup 1972 ​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ទាត់​ស្មើ​ ១-១​​​ជា​មួយ​ក្រុម​ថៃ។ ​បន្ទាប់​​មក​ កម្ពុជា​ស្ថិត​នៅ​​ពូល​ 1A  ដែល​មាន​ពីរ​ក្រុម​ផ្សេងទៀត​ ​​​ម៉ាឡេស៊ី និង​ ហុងកុង​ ខណៈ ថៃ​ ​ស្ថិត​នៅ​ពូល​ 1B​ ​ដែល​មាន​ក្រុម​ ​ឥណ្ឌូណេស៊ី ​និង ប៊្រុយណេ។ ​ទីបំផុត​មាន​តែ​ ខ្មែរ​ និង​ ថៃ​ប៉ុណ្ណោះ​ដែល​ឡើង​ដល់​វគ្គ​​បន្ត​នៃ​ពាន​រង្វាន់​​ Asian Cup 1972។

 

ខ្មែរ​ ​ជាប់លេខ៤​ ពាន​រង្វាន់​ King’s Cup​ 1974 កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ៤​ ក្នុង​ពាន​រង្វាន់​ King’s Cup​ 1974 ​ដោយ​ចាញ់​ក្រុម​ ម៉ាឡេស៊ី​ ​០-៣​ ក្នុង​វគ្គ​ដណ្ដើម​យក​ចំណាត់​ថ្នាក់​លេខ៣​និង​លេខ៤​​នៅ​ថ្ងៃ​ទី​ ​២០ ធ្នូ​ ១៩៧៤។ ​តែ​អ្វី​ដែល​គួរ​ឲ្យ​ស្ដាយ​នោះ​ ​ខ្មែរ​ចាញ់​ ថៃ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ០-១​ ​នៅ​ថ្ងៃ​ទី​ ១៨ ធ្នូ ១៩៧៤។​ នេះ​ជា​ហេតុ​​ធ្វើ​ឲ្យ​ក្រុម ​ខ្មែរ ​ទៅ​ជួប​ ម៉ាឡេស៊ី។

 

ជើង​ឯក​នៃ​ ពាន​រង្វាន់​នេះ​បាន​ទៅ​លើ​ ក្រុម​កូរ៉េខាងត្បូង​ ​ហើយ​ លេខ២ ​បាន​ទៅ​លើ​ម្ចាស់​ផ្ទះ​ថៃ។ ពាន​រង្វាន់​នេះ​​មាន​ប្រទេស​​៨​ ដូច​ជា​ ​កូរ៉េខាងត្បូង​ វៀតណាម Makassar កម្ពុជា​ ថៃ ម៉ាឡេស៊ី សិង្ហបុរី និង ឡាវ។

 

ប្រវត្តិ​ជួប​គ្នា​នៅ​ ​ទសវត្សរ៍​៧០​

ថ្ងៃ​ខែ​ឆ្នាំ

ក្រុម ពាន​រង្វាន់

ទី​កន្លែង

២១ ​ឧសភា​ ១៩៧១

ខ្មែរ​ ១-១ ថៃ

ជម្រុះ Asian Cup 1972

ថៃ

០១​​មិថុនា​ ១៩៧២

ខ្មែរ​ ២- ៤ ថៃ

ជម្រុះAsian Cup 1972 (ជាប់​ដោយ​ស្វ័យ​ប្រវត្តិ)

ថៃ

19 ឧសភា​១៩៧២

ខ្មែរ​ ២()- () ថៃ Pen (3-5)

ចំណាត់​ថ្នាក់​លេខ៣

ថៃ

០៨​ មិថុនា​ ១៩៧២

ខ្មែរ​ ២- ០​ ថៃ

1972 Jakarta Anniversary Tournament

ឥណ្ឌូណេស៊ី

០៥​ ឧសភា ១៩៧១

ខ្មែរ​ ៣- ៤​ ថៃ

1971 President's Cup

ឥណ្ឌូណេស៊ី

២៤​ ​កញ្ញា​ ១៩៧២

ខ្មែរ​ ០- ០​ ថៃ

1972 President’s Cup

ឥណ្ឌូណេស៊ី

១៨ ធ្នូ ១៩៧៤

ខ្មែរ​ ០- ១​ ថៃ

1974 King’s Cup

ថៃ

 

ប្រវត្តិ​ជួប​ថៃ​ចាប់​ពី​ឆ្នាំ​១៩៩៥ បន្ទាប់​ពី​បាន​អាន​ប្រវត្តិ​ត្រួសៗ​ជុំ​វិញ​ប្រវត្តិ​ខ្មែរ​ប៉ះ​ថៃ​កាល​ទសវត្សរ៍​​ឆ្នាំ៧០​​នោះ​ ឥឡូវ​​​ងាក​មក​កាន់​ប្រវត្តិ​ជួប​គ្នា​កន្លង​មក​ដែល​ខ្មែរ​ ប៉ះ​ថៃ ​តាំង​ពី​ឆ្នាំ​១៩៩៥​មក។

 

ថ្ងៃ​ខែ​ឆ្នាំ

ក្រុម

ពាន​រង្វាន់

ទីកន្លែង

២ ធ្នូ​ ឆ្នាំ​១៩៩៥

U23 កម្ពុជា​ ០-U23ថៃ

ស៊ីហ្គេម​​លើក​ទី​១៨

ថៃ

១២​តុលា​ ១៩៩៧

U23 កម្ពុជា​ ០-U23ថៃ

ស៊ីហ្គេម​លើក​ទី​១៩

ឥណ្ឌូណេស៊ី

២៩ វិច្ឆិកា​ ២០០៥

U23 កម្ពុជា​ ០-U23ថៃ

ស៊ីហ្គេម​លើក​ទី​២៣

ហ្វីលីពីន

៤​ ធ្នូ​ ២០០៧

U23 កម្ពុជា​ ០-U23ថៃ

ស៊ីហ្គេម​លើក​ទី​២៤

ថៃ

៤​ ធ្នូ​ ២០០៩

U23 កម្ពុជា​ ០-U23ថៃ

ស៊ីហ្គេម​លើក​ទី​២៥

ឡាវ

១១​ វិច្ឆិកា​ ២០១១​

U23 ​កម្ពុជា ០-U23 ថៃ

ស៊ីហ្គេម​ លើក​ទី​ ២៦

ឥណ្ឌូណេស៊ី​

១៦​ ធ្នូ​ ២០១៣​

U23 កម្ពុជា ០-U23 ថៃ​​

ស៊ីហ្គេម​ លើក​ទី​២៧​

មីយ៉ាន់ម៉ា​

២២​ មីនា ២០១៥​

U22 ​កម្ពុជា​ ១-U23 ​ថៃ​

AFC U22 ​

ថៃ​​

 

អត្ថបទ៖ ឆន ទិត្យ

មតិយោបល់