• 2015-09-06 21:14:44
  • ព័ត៌មាន

Djokovic ណាត់​​ Nadal ​ប្រកួត​​ពិសេស​នៅ​បាងកក​ដណ្តើមប្រាក់រង្វាន់ ២ លានដុល្លារ​

  • 2015-09-06 21:14:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​កីឡាករ​វាយ​តិន្និស​​លំដាប់​លេខ​១​ពិភពលោក​សញ្ជាតិ​ស៊ែប៊ី Novak Djokovic នឹង​​ត្រូវ​ប្រឈម​មុខ​​​ជាមួយ​​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ ​Rafael Nadal ក្នុង​ការ​ប្រកួត​មិត្តភាព​​ពិសេស​មួយ​នៅ​កីឡដ្ឋាន ​Hua Mark Indoor stadium ​ទីក្រុង​បាងកក​ប្រទេស​ថៃ​នៅ​ថ្ងៃ​ទី ​២ ​ខែ​ តុលា​ ឆ្នាំ​២០១៥។

 

 

ការ​ប្រកួត​បាន​ប្រកាស​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទកាសែត​ដែល​រៀប​ចំ​នៅ​សណ្ឋាគារGrand Hyatt Erawan ដោយ​មាន​ការ​សហការ​​ចូលរួម​​ពី​លោក Suwat Lipatawallop ​ដែល​ជា​ប្រធាន​សមាគម​កីឡាតិន្នីស​ប្រទេស​ថៃ​ និង​លោក Supachai Chearavanont ជា​អនុប្រធាន​ក្រុមហ៊ុន Charoen Pokephand group និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន True Corporation ។ តាម​ការ​ឲ្យ​ដឹង​ពី Thai PBS English។

 

ចំពោះ​ទឹក​ប្រាក់​នៃ​ការ​រៀប​ចំ​ការ​ប្រកួត​ដ៏​ធំ​​កម្រ​មាន​ក្នុង​ប្រទេស​ថៃ​មួយ​នេះ ​គឺ​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ ១៥០​លាន​បាត​ ( ជាង​៤​លាន​ដុល្លារ) ។ ​ក្នុង​នោះ​ដែរ​ ៨៤​លាន​បាត​ ​( ជាង​២​លាន​ដុល្លារ) សម្រាប់​ផ្ដល់​ឲ្យ​កីឡាករ​ទាំង​ពីរ។ សំបុត្រ​ចូល​រួម​ទស្សនា​មាន​តម្លៃ​ចាប់​ពី ១០០០ ​បាត (ជាង​ ​២៧​ ដុល្លារ) ​ ដល់​ ៥០០០​ បាត (១៣៨​ដុល្លារ)​។ តាម​ដំណឹង​ចុង​ក្រោយ​ចំពោះ​សំបុត្រ​តម្លៃ ៣០០០​, ៤០០០, ៥០០០​បាត ​បាន​លក់​អស់​ហើយ​ត្រឹម​​ដាក់លក់​រយៈ​ពេល​ប៉ុន្មានម៉ោង​ប៉ុណ្ណោះ។

 

​​​​​​​​Novak Djokovic បាន​មក​​ប្រកួត​នៅ​​​ប្រទេស​ថៃ​ចុង​ក្រោយ​នៅ​ឆ្នាំ​២០០៨ ​ក្នុង​កម្មវិធី TP Thailand Open ដោយ​ប្រកួត​ចាញ់​ក្រោម​ស្នាដៃ​កីឡាករ​បារាំង Jo Wilfried Tsonga ​ខណៈ​ដែល Nadal ក៏​ធ្លាប់​ចូលរួម​​ក្នុង​កម្មវិធី​នេះ​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១០​​ ដោយ​ធ្លាក់​នៅ​វគ្គ​​៤​នាក់​ចុង​ក្រោយ។

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ bangkok.coconuts​​​

មតិយោបល់