• 2015-08-01 13:36:58
  • បាល់ទាត់

តើ​កីឡាករ​៣​នាក់​ណា​ដែល​គ្រូ​ធំ​អាល្លឺម៉ង់សរសើរ​ និង​​ចង់​ដឹក​នាំ​ជាង​គេ?

  • 2015-08-01 13:36:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Joachim Low ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ​បាន​ប្រាប់​ឈ្មោះ​កីឡាករ​៣​នាក់​ដែល​រូប​លោក​ពេញ​ចិត្ត​ចង់​ដឹក​នាំ​ជាង​គេ ​​ដែល​ក្នុង​នោះ​រួម​មាន​​ខ្សែ​ប្រយុទ្ធ Mario Balotelli ​ជា​កីឡាករ​ទី​មួយ បន្ទាប់​មក​​គឺ​ Pirlo និង​ Xavi។

 

 

ក្នុង​ការ​សម្ភាសន៍​មួយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ មាន​គេ​សួរ​ទៅ​លោក Joachim ​ថា​តើ​កីឡាករ​៣​នាក់​ណា​ដែល​លោក​ពេញ​ចិត្ត ​និង​ចង់​ដឹក​នាំ​ជាង​គេ? ពេល​នោះ គ្រូ​បង្វឹក​ដែល​ដឹក​នាំ​អាល្លឺម៉ង់​លើក​ពាន FIFA World Cup ​នៅ​ឆ្នាំ​២០១៤​ រូប​នេះ​បាន​ឆ្លើយ​ថា Balotelli , Andrea Pirlo និង​ Xavi Hernandez ។

 

គ្រូ​បង្វឹក​វ័យ​៥៥​ឆ្នាំ​ ​បាន​ពន្យល់​ហេតុផល​ដែល​លោក​ជ្រើស​រើស​យក​កីឡាករ​ទាំង​៣​ខាង​លើ​ថា ៖"ខ្ញុំ​បាន​ឃើញ​គាត់​ (Balotelli) លេង​ច្រើន​ដង​ ហើយ​ទម្រង់​លេង​របស់​គាត់​ក៏​ល្អ​ដែរ។ ពេល​គាត់​លេង​ដល់​ចំណុច​កំពូល​ទៅ គឺ​គ្មាន​នរណា​អាច​បិទ​គាត់​បាន​ទេ។ ចំពោះ Xavi ​វិញ គាត់​ជា​កីឡាករ​ល្អ​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ។ ហើយ​ខ្ញុំ​ក៏​ចង់​ធ្វើ​ការ​ជាមួយ​គាត់​ដែរ។ Pirlo ជា​បុរស​អស្ចារ្យ។ គាត់​អាច​រក្សា​ទម្រង់​លេង​នៅ​ល្អ​តាំង​ពី​១៥​ឆ្នាំ​មុន រហូត​មក​ដល់​បច្ចុប្បន្ន។ គ្មាន​នរណា​ដូច​គាត់​នោះ​ទេ”។

 

 

លោក Joachim Low ​បាន​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​តាំង​ពី​ឆ្នាំ​២០០៦ ដោយ​អាច​ជួយ​ជាតិ​ឈ្នះ​ពាន​ World Cup ​បាន​១​ដង​នៅ​ឆ្នាំ​២០១៤ និង​បាន​លេខ​៣​នៅ​ឆ្នាំ​២០១០។ ចំណែក​ឯ Balotelli ​វិញ ​បច្ចុប្បន្ន​លេង​ឱ្យ​ហង្ស​ក្រហម ហើយ​កាល​ពី​រដូវ​កាល​មុន ​រក​គ្រាប់​បាល់​បាន​តែ​មួយ​គ្រាប់​គត់​ក្នុង​ការ​បង្ហាញ​ខ្លួន​១៦​ប្រកួត​នៅ BPL ។ ខ្សែ​បម្រើ Pirlo ​វិញ​ទើប​តែ​ផ្លាស់​ពី Juventus ​ទៅ New York City FC ខណៈ​ដែល Xavi ​បាន​ផ្លាស់​ពី​ Barcelona ​ទៅ​លេង​នៅ Al Sadd ​ប្រទេស​កាតារ៕

 

ចុចអាន៖ Balotelli ​ខ្សែ​ប្រយុទ្ធ​រក​បាន​១គ្រាប់​នៅ EPL រដូវ​កាល​មុន អាច​ចេញ​ពី Liverpool ទៅ​អ៊ីតាលី​វិញ

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ soccerladuma

មតិយោបល់
អត្ថបទថ្មី