• 2015-07-29 22:48:28
  • បាល់ទាត់

Mourinho ​ដៀម​ដាម​ដាក់​ប្រពន្ធ Benitez ​កប់​ៗ

  • 2015-07-29 22:48:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho ​បាន​ផ្ដាំ​ទៅ​ប្រពន្ធ​របស់​លោក Benitez ​ថា​គួរ​តែ​គិត​គូរ​ពី​រឿង​របប​អាហារ​របស់​ប្ដី​ខ្លួន​ទៅ ល្អ​ជាង​មក​និយាយ​បង្ខូច​កេរ្តិ៍ឈ្មោះលោក។

 

 

កាល​ពី​ម្សិលមិញ អ្នក​ស្រី Montse Benitez ​បាន​និយាយ​ថា​ស្វាមី​របស់​អ្នក​ស្រី​កំពុង​តែ​ជួយ​សំអាត​រឿង​រញ៉េរញ៉ៃ​នៅ​តាម​ក្លិប​ធំ​ៗ​បន្ទាប់​ពី​លោក Mourinho ​បង្ក​ឡើង​ហើយ​ចាកចេញ តួ​យ៉ាង​ដូចជា Inter Milan , Chelsea ​និង Real Madrid ​នេះ​ជា​ដើម។​ អ្នក​ចាត់​ការ​ក្រុម​តោ​ខៀវ​បាន​ចេញ​មក​តប​ត​វិញ​ថា រឿង​នោះ​មិន​ពិត​​ដូច​អ្នក​ស្រី​និយាយ​នោះ​ទេ ហើយ​ប្រសិន​បើ​អ្នក​ស្រី​ទំនេរ​គូរ​តែ​គិត​រឿង​របប​អាហារ​ដើម្បី​សម្រក​ទម្ងន់​លោក Benitez ​ប្ដី​អ្នក​ស្រី​វិញ​ល្អ​ជាង។

 

 

បុរស​សញ្ជាតិ​ព័រទុយហ្គាល់​ខាង​លើ​បាន​បន្ត​ទៀត​ថា៖ "អ្នក​ស្រី​ប្រហែល​ជា​គិត​ខុស​ហើយ ព្រោះ​ប្ដី​អ្នក​ស្រី​ទៅ​ដឹក​នាំ Chelsea ​ជំនួស​លោក Roberto Di Matteo និង​ទៅ​ដឹក​នាំ​ក្រុម Real Madrid ​ជំនួស​លោក Carlo Ancelotti ​ទេ។ មាន​តែ​ក្លិប​មួយ​គត់​ដែល​ប្ដី​អ្នក​ស្រី​ជំនួស​ខ្ញុំ​គឺ Inter Milan ​ដែល​ជា​កន្លែង​គាត់​ដឹក​នាំ​៦​ខែ​ធ្វើ​ឱ្យ​ក្លិប​មួយ​នេះ​ធ្លាក់​ទម្រង់​លេង​ខ្លាំង។ ខ្ញុំ​គិត​ថា​គាត់​មិន​គួរ​ចំណាយ​ពេល​គិត​រឿង​ខ្ញុំ​ទេ។ អ្វី​ដែល​ស្រ្តី​មេ​ផ្ទះ​ត្រូវ​ធ្វើ​គឺ​មើល​ថែ​រក្សា​ប្ដី​ទើប​ត្រូវ”។

 

សូម​បញ្ជាក់​ថា​អ្នក​ចាត់​ការ​ទាំង​ពីរ​ខាង​លើ ធ្លាប់​មាន​រឿង​ប៉ះ​ទង្គិច​គ្នា​ម្ដង​មក​ហើយ​កាល​ពី​លោក Benitez ​ដឹក​នាំ​ Liverpool ​និង​លោក Mourinho ​ដឹក​នាំ​ក្រុម Chelsea ។ ដោយ​កាល​នោះ ​អតីត​អ្នក​ចាត់​ការ​ក្រុម​ហង្ស​ក្រហម​រូប​នេះ​បាន​ទម្លាក់​ក្រុម​តោ​ខៀវ​ទាំង​ពីរ​លើក​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Champions League ​ឆ្នាំ​២០០៥ និង​​២០០៧ ៕

 

ចុចអាន៖Benitez ៖ ​បើ Ronaldo , Bale , Benzema ​យល់ចិត្ត​គ្នា គ្មាន​អ្នក​ណា​លេង​ឈ្នះ​ឡើយ

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ liverpoolecho

មតិយោបល់