• 2015-06-08 22:53:27
  • បាល់ទាត់

​ក្មេង​ស្រដៀង​ David Luiz និង Thiago Silva ​បង្ហាញ​ខ្លួន​​​ ជាមួយ​​ក្រុម​ប្រេស៊ីល​យប់​មិញ

  • 2015-06-08 22:53:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​​រំភើប​មួយ​ ​​បាន​កើត​ឡើង​សម្រាប់​អ្នកគាំទ្រ​ក្រុម​ជម្រើស​ជាតិ​សាំបា​ប្រេស៊ីល​  ​មុន​ការ​ប្រកួត​មិត្ត​ភាព​ដែល​ក្រុម​ខ្លួន​​បាន​យក​ឈ្នះ​លើ​ម៉ិកស៊ីកូ ២-០ កាល​ពី​យប់​មិញ ខណៈ​ដែល​​ក្មេង​ប្រុស​២​នាក់ ដែល​ស្រដៀង​ David Luiz និង​ Thiago Silva ​កាល​នៅ​ពី​តូច​ បាន​បង្ហាញ​ខ្លួន​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ។

 

 

ក្មេង​ទាំង​នាក់​នោះ មាន​ឈ្មោះ​ថា Lyan និង​ Murilo ធ្លាប់​ល្បី​លើ​អ៊ីនធឺណិត​ម្ដង​ហើយ កាល​ពី​​ World Cup 2014 បន្ទាប់​ពី​បែក​ធ្លាយ​រូប​ថត​ ស្រដៀង​ទៅ​នឹង​ Luiz និង Silva ដែល​ជា​ដៃ​គូ​​ខ្សែ​ការពារ​កណ្ដាល ដ៏​សំខាន់​របស់​ក្រុម​ប្រេស៊ីល និង​ក្រុម​ PSG បច្ចុប្បន្ន។

 

កុមារា​ទាំង​២​នាក់ បាន​ឈរ​​តំណាង​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល និង​ឈរ​ក្បែរ​ Luiz ពេល​គោរព​ភ្លេង​ជាតិ មុន​ការ​ប្រកួត​ចាប់​ផ្ដើម ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ​ ដែល​គ្មាន​វត្តមាន​របស់​ Silva ព្រោះ​ស្ថិត​នៅ​កៅអី​បម្រុង៕

 

សូម​ទស្សនា​រូប​ភាព​ និង​វីដេអូ​ខាង​ក្រោម៖

 

 

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ 101GreatGoals

មតិយោបល់