• 2015-06-03 20:10:26
  • បាល់ទាត់

Ancelotti បដិសេធ​ដឹក​នាំ AC Milan ​ដោយ​សារ​ចង់​សម្រាក

  • 2015-06-03 20:10:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នកចាត់ការ​ក្រុម​ Real Madrid លោក​ Carlo Ancelotti ​បាន​បដិសេធ​​ត្រឡប់​ទៅ​ដឹក​នាំ​ក្រុម​អ៊ីតាលី AC Milan ​វិញ ដោយ​​លើក​ឡើង​​កាល​ពី​យប់​មិញ​ថា ​លោក​ត្រូវ​ការ​ពេល​សម្រាក​ពី​ការ​ប្រកួត​មួយ​រយៈពេល។

 

 

​បុរស​សញ្ជាតិ​អ៊ីតាលី វ័យ​៥៥​ឆ្នាំ​ ដែល​ត្រូវ​បាន​ក្លិប​យក្ស​ Real ​បណ្ដេញ​ចេញ​ពី​តំណែង​កាល​ពី​សប្ដាហ៍​មុន​រូប​នេះ ​​ធ្លាប់​បាន​និយាយ​ហើយ​ថា លោក​នឹង​សម្រាក​ពី​ការងារ​រយៈពេល​​១២​ខែ ​ហើយ​នឹង​ទៅ​ទឹក​ដី​ប្រទេស​កាណាដា នៅ​រដូវ​ក្ដៅ​នេះ។

 

យ៉ាងណាក្ដី ម្ចាស់​ក្លិប​ AC Milan លោក​ Silvio Berlusconi ​ដែល​ចង់​បាន​​លោក​ Ancelotti ទៅ​ដឹក​នាំ​ក្រុម​ខ្លាំង នៅ​តែ​បញ្ជូន​ CEO របស់​ក្លិប​លោក​ Adriano Galliani ​ទៅ​កាន់​ទីក្រុង​ Madrid ប្រទេស​អេស្ប៉ាញ​ថែម​ទៀត ដើម្បី​ចរចា​គ្នា​ ដោយ​សង្ឃឹម​ថា​នឹង​អាច​ល្បួង​ឲ្យ​អ្នកចាត់ការ​ ដែល​ធ្លាប់​ដឹក​នាំ​ Milan កាល​ពី​ឆ្នាំ​២០០១ ដល់​២០០៩​រូប​នេះ ត្រឡប់​ទៅ​ដឹក​នាំ​ជួយ​ស្រោច​ស្រង់​ក្រុម​ឡើង​វិញ។

 

ប៉ុន្តែ​កាល​ពី​យប់​មិញ លោក​ Ancelotti បាន​បង្ហាញ​អារម្មណ៍ ដោយ​សរសេរ​បង្ហោះ​​លើ​ Twitter ថា៖ "សូម​អរគុណ​ដល់​ AC Milan សម្រាប់​ការ​ការ​ចាប់​អារម្មណ៍ និង​ការ​គាំទ្រ។ វា​ជា​រឿង​ដ៏​ពិបាក​មួយ ដែល​ត្រូវ​និយាយ​ថា​​ទេ ទៅ​កាន់​ក្លិប​ដែល​ខ្ញុំ​ស្រលាញ់ ប៉ុន្តែ​ខ្ញុំ​​ត្រូវ​ការ​ពេល​សម្រាក​ខ្លះៗ។ ខ្ញុំ​សូម​ជូនពរ​ពួកគេ​ឲ្យ​សំណាង​ល្អ​គ្រប់​យ៉ាង"។

 

ក្រោយ​ការ​បដិសេធ​របស់​លោក​ Ancelotti ​ក្រុម​ AC Milan ​ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១០ ក្នុង​តារាង Serie A ​អាច​នឹង​​ផ្ដល់​ឱកាស​ដល់​​អ្នកចាត់ការ​បច្ចុប្បន្ន​ លោក​ Filippo Inzaghi ​​​ដែល​ទើប​តែ​ដឹក​នាំ​​ក្រុម​១​រដូវ​កាល​ដំបូង ឲ្យ​នៅ​​ដឹក​នាំ​រដូវ​កាល​ថ្មី​ខាង​មុខ​ទៀត។

 

ចុះ​ប្រិយ​មិត្ត​យល់​ថា លោក​ Ancelotti អាច​នឹង​ទៅ​ដឹក​នាំ​ក្រុម​ណា នៅ​ថ្ងៃ​អនាគត?

 

-ចុចអាន៖ Real Madrid បណ្ដេញអ្នក​ចាត់ការ​ Ancelotti ជា​ផ្លូវការ​

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ goal.com

មតិយោបល់